Man City ឈ្នះពាន Club World Cup លើកដំបូង បន្ទាប់ពីផ្តួល Fluminense កាលពីយប់មិញ
Serichopon Ye
23 ធ្នូ 2023 03:00 AM

(បាល់ទាត់)៖ ក្រុមមេឃខៀវ Manchester City បានស្គាល់រសជាតិពាន FIFA Club World Cup ឆ្នាំ២០២៣ ហើយ នៅពេលយកឈ្នះគូប្រជែង Fluminense របស់ប្រេស៊ីលក្នុងលទ្ធផល ៤-០ កាលពីយប់មិញ។ 

៤គ្រាប់របស់ក្រុមមេឃខៀវ Manchester City រកបានដោយកីទ្បាករ Julián Álvarez ចំនួន២គ្រាប់នៅនាទី១ និងនាទី៨៨ ក៏ដូចជាគ្រាប់បាល់ Own Goal ដោយកីទ្បាករ Nino នៅនាទី២៧ និង១គ្រាប់ទៀតរកបានដោយកីឡាករ Phil Foden នៅនាទី៧២ ខណៈដែលខាងក្រុម Fluminense ក៏មានឱកាសស៊ុតបញ្ចូលទីផងដែរ ប៉ុន្តែមើលទៅមិនមានសំណាងទល់តែសោះ។ ជ័យជម្នះខាងលើនេះ ល្មមគ្រប់គ្រាន់ឱ្យក្លឹបយក្សអង់គ្លេសមួយនេះ គ្រងជើងឯក FIFA Club World Cup ឆ្នាំ២០២៣ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ក៏ដូចជាលើកទី៤ របស់លោកគ្រូ Pep Guardiola ក្នុងនាមជាគ្រូបង្វឹកដឹកនាំក្រុម និងបន្ទាប់ពីធ្វើបានកាលនៅក្លឹប FC Barcelona ចំនួន២ដង និងក្លឹបBayern Munich ចំនួន១ដងផងដែរ។ 

គួរឱ្យដឹងថា Manchester City គឺជាក្រុមទី៤ របស់ប្រទេសអង់គ្លេស ដែលគ្រងជើងឯក បន្ទាប់ពីក្រុម Manchester United, Liverpool និងCheslea។ ក្រុមជើងខ្លាំងរបស់អង់គ្លេសទាំង៣ខាងលើ សុទ្ធសឹងតែធ្លាប់ឈ្នះពានរង្វាន់ FIFA Club World Cup នេះទាំអស់ លើកលែងតែក្រុម Arsenal មួយប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រសជាតិឈ្នះនឹងគេនៅឡើយ៕

សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត