
ខេត្តព្រះសីហនុ៖ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍បើករថយន្តក្រឡាប់ដោយខ្លួនឯង លើផ្លូវល្បឿនលឿន ដែលបណ្តាលឱ្យមានមនុស្សស្លាប់៥នាក់ និងរបួស២នាក់ កាលពីថ្ងៃទី៧ ខែកុម្ភៈ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ គឺជាមេភូមិ១៣ នៃរដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ រួមទាំងកូនស្រីបង្កើត២នាក់ និងដន្លង២នាក់ប្ដីប្រពន្ធ។ តាមរយៈរបាយការណ៍របស់សមត្ថកិច្ចបន្តថា អ្នកទាំង៧នាក់ គឺនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ...។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងបន្ថែមថា ក្នុងចំណោមអ្នកទាំង៥ ដែលបានបាត់បង់ជីវិតរួមមាន៖ ទី១. ឈ្មោះ ញឹក ពិសី ភេទស្រី អាយុ៣៣ឆ្នាំ ជាអ្នកបើកបរ(ស្លា.ប់)។ ទី២.ឈ្មោះ ញឹក តុលា ភេទស្រី អាយុ៣៨ឆ្នាំ (ស្លា.ប់) ជាបងបង្កើត។ ទី៣.ឈ្មោះ គឹម ឡៃណាត ភេទស្រី អាយុ៦៥ឆ្នាំ(ស្លា.ប់) ជាម្តាយបង្កើត។ ទី៤.ឈ្មោះ គឹម ថាវី ភេទស្រី អាយុ៥៤ឆ្នាំ (ស្លា.ប់) ជាម្តាយបងថ្លៃ និងទី៥.ឈ្មោះ ទិត្យ ប៊ុនណា ភេទប្រុស អាយុ៦៦ឆ្នាំ (ស្លា.ប់) ជាឪពុកបងថ្លៃ។ ចំណែកអ្នករងបួសធ្ងន់ទាំងពីរនាក់រួមមាន៖ ទី១.ឈ្មោះ ហេង កុសល ភេទប្រុស អាយុ៣៥ឆ្នាំ (របួសស្រាល) ជាបងថ្លៃ និងទី២.ឈ្មោះ ហេង ពេជ្រពិសី ភេទស្រី អាយុជាងដប់ឆ្នាំ (របួសធ្ងន់) ជាប្អូនថ្លៃ។

សួមរំឭកថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង៧ព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវល្បឿនលឿន ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ចន្លោះគីឡូម៉ែត្រលេខ២០ ក្នុងខេត្តកំពង់ស្ពឺ ដោយមានរថយន្ត Alphard មួយគ្រឿងពណ៌-ស ពាក់ស្លាកលេខភ្នំពេញ ២BD-៦៦៥៧ បានបើកក្រឡាប់ដោយខ្លួនឯងជាច្រើនជុំ ដោយសមត្ថកិច្ចអះអាងថា ជនរងគ្រោះបើកបរក្នុងស្ថានភាពងងុយដេក ទើបរេចង្កូតចេញពីផ្លូវជ្រុលទៅបុកជាមួយរនាំងការពារផ្លូវគល់ស្ពាន បណ្តាលឱ្យរថយន្តរបស់ជនរងគ្រោះក្រឡាប់ជាច្រើនជុំ និងធ្វើឱ្យមានអ្នកស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២នាក់៕





