Ronaldo ចេញមុខសុំទោលជាសាធារៈទៅកាន់អ្នកគាំទ្រចិនដោយសារបញ្ហារបួស ទើបពន្យារពេលប្រកួតមិត្តភាព
Serichopon Ye
24 មករា 2024 10:45 AM

(បាល់ទាត់)៖ ក្លិបបាល់ទាត់ Al-Nassr បានសម្រេចពន្យារពេលការប្រកួតមិត្តភាពក្នុងប្រទេសចិន នាចុងសប្តាហ៍នេះ បន្ទាប់ពីប្រធានក្រុម Cristiano Ronaldo មិនអាចចូលលេងបាន ដោយសារបញ្ហារបួសសាច់ដុំ។ 

ក្លិបយក្សអារ៉ាប៊ីសាអូឌីតមួយនេះ គ្រោងប៉ះក្រុម Shanghai Shenhua នាថៃ្ងពុធ និងបន្ដប៉ះ Zhejiang នាថៃ្ងអាទិត្យនេះ។ សំបុត្ររាប់ពាន់ ត្រូវបានដាក់លក់អស់គ្មានសល់ ក្រោយប្រជាជនក្នុងតំបន់របស់ប្រទេសចិន ទន្ទឹងចង់ទស្សនាការលេងរបស់ Cristiano។ យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល ខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានចេញមុខសុំទោលជាសាធារៈទៅកាន់អ្នកគាំទ្រចិនផងដែរ។ 

យ៉ាងណា ក្លិបសន្យានឹងត្រលប់មកកាន់ចិន សាជាថ្មី ក៏ដូចជារៀបចំកាលវិភាគម្ដងទៀត ពេលដែល Cristiano Ronaldo រួចរាល់លេងបាន..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត