សាច់មងប្រវែងជាង៤ពាន់ម៉ែត្រត្រូវសមត្ថកិច្ចដុតបំផ្លាញចោលនៅនឹងកន្លែងក្រោយបង្រ្កាបបាននៅស្រុកឯកភ្នំខេត្តបាត់ដំបង​
យិត​​ ស្រីល័ក្ខ
09 មករា 2024 05:00 PM

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចបានដុតបំផ្លាញ​សាច់មងប្រវែង៤២០០ម៉ែត្រ​ និងវត្ថុតាងជាច្រើនព្រមទាំងបានលែងត្រីចម្រុះប្រមាណ៥០គីឡូក្រាមចូលទន្លេវិញ ក្រោយចុះបង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ​​ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា​​ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្ត កម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត  កោះចេះ កោះត្រស កោះក្រង និងកោះអ្នកតា(អតីតឡូត៍នេសាទលេខ២) ក្មុងតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បន្ថែមលើនេះ​​ សមត្ថកិច្ចបានឱ្យដឹងបន្តថា ជាលទ្ធផលកម្លាំងចម្រុះបានបង្ក្រាបបទលើ្មសជលផលជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផលចំនួន០៥ករណី​ដកហូតបានវត្ថុតាងរួមមាន៖ សាច់មងប្រវែង៤២០០ម៉ែត្រ បង្គោលឈើចំនួន១៨០០ដើម ឡុកចំនួន១២ឡុក។​​​​ ចំពោះវត្ថុតាងខាងលើត្រូវកម្លាំងជំនាញបានកាប់បំផ្លាញ និងដុតចោលសនៅនឹងកន្លែងតែម្តង​​ និងបានលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាមចូលទន្លេផងដែរ​៕​​

រាយការណ៍ដោយភ្នាក់ងារ៖ខេត្ត​​បាត់ដំបង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត