បេក្ខជនប្រធានាធិបតី​ឈានមុខរបស់ឥណ្ឌូណេស៊ី​ស្ពឹក​មុខក្រោយ​គូប្រជែង​វាយប្រហារ​លើ​ផែនការ​ការពារជាតិ
ហៀប ស៊ីថេត
08 មករា 2024 10:00 AM

បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក ប្រាបូវ៉ូ  សសាបៀនតូ (Prabowo Subianto) ទទួលរងការរិះគន់យ៉ាងចាស់ដៃនៅក្នុងកម្មវិធីជជែកដេញដោលមុនការបោះឆ្នោតដ៏ក្ដៅគគុកមួយនៅមួយកាលពីថ្ងៃអាទិត្យ ទី៦មករា ខណៈគូប្រជែងដំណែងប្រធានាធិបតីពីររូបផ្សេងទៀតបានរិះគន់លោកថា មិនប្រយ័ត្នប្រយែង និងខ្ជះខ្ជាយលើយុទ្ធសាស្ត្រលទ្ធកម្មយោធាក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។

បេក្ខជនប្រធានាធិបតីទីបីលោក ប្រាបូវ៉ូ ដែលជាអតីតមេបញ្ជាការកងកម្លាំងពិសេស បាននាំមុខគេក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតថ្ងៃទី១៤ខែកុម្ភៈ ប៉ុន្តែការជំរុញទំនើបកម្មយោធារបស់លោកបានទាក់ទាញការចាប់អារម្មណ៍នៅក្នុងការប្រឈមមុខគ្នាតាមទូរទស្សន៍លើកទីពីរដែលផ្តោតលើសន្តិសុខ និងភូមិសាស្ត្រនយោបាយ។ អតីតអភិបាលក្រុងហ្សាការតា លោក អានីស៍ បាស្វេដាន់ (Anies Baswedan) បានបរិហារផែនការរបស់លោក ប្រាបូវ៉ូ ក្នុងការបញ្ជាទិញឧបករណ៍យោធាមួយទឹក រួមទាំងយន្តហោះចម្បាំង Mirage 2000-5 ពីប្រទេសកាតា ហើយបានចោទប្រកាន់ក្រសួងការពារជាតិរបស់លោកថាមិនបានការពារខ្លួនពីពួក Hacker ដោយកាលពីឆ្នាំមុនមានករណីគំរាមកំហែងជុំវិញព័ត៌មានសម្ងាត់។ លើសពីនេះ លោក អានីស៍ បាននិយាយថា ៖«ពិតជាគួរឱ្យអស់សំណើចណាស់ ក្រសួងការពារជាតិត្រូវបានគេរិះគន់។ ថវិកា ៤៥,១៣ពាន់លានដុល្លារមិនអាចប្រើឱ្យមានប្រសិទ្ធភាពបាន ផ្ទុយទៅវិញ ត្រូវបានប្រើដើម្បីទិញឧបករណ៍យោធាជជុះទៅវិញ»។

លោក អានីស៍ បាស្វេដាន់
លោក អានីស៍ បាស្វេដាន់

សម្រាប់ប្រទេសសេដ្ឋកិច្ចយក្សអាស៊ីអាគ្នេយ៍មួយនេះ រយៈពេលជាងមួយទស្សវត្សរ៍កន្លងមក បានធ្វើឱ្យដៃគូក្នុងតំបន់មានភាពយឺតយ៉ាវក្នុងការចំណាយលើវិស័យការពារជាតិដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប។ លើសពីនេះ លោក ប្រាបូវ៉ូ បានបង្ហាញពីភាពត្រឹមត្រូវនៃយុទ្ធសាស្ត្រក្នុងការទិញផ្នែករឹងយោធាដែលប្រើរួចជាចាំបាច់ក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ ដោយបន្ថែមថាយន្តហោះចម្បាំងដែលមានរយៈពេល ១៥ឆ្នាំ ដែលមានអាយុកាល ២៥ ទៅ៣៩ឆ្នាំ។ មិនត្រមតែប៉ុណ្ណោះលោកថា ៖«ការនិទានរឿងអំពីការប្រើប្រាស់ឧបករណ៍ប្រើប្រាស់រួច ខ្ញុំគិតថាជាការយល់ច្រឡំ។ រឿងសំខាន់គឺការហោះហើរ»។ លោក​បាន​បន្ត​ថា​៖«តាម​ពិត​យើង​ត្រូវ​ការ​ឧបករណ៍​ដើម្បី​បំពេញចន្លោះប្រហោង​បច្ចុប្បន្ន​ ហើយយន្តហោះ​ថ្មី​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​មុន​ដើម្បី​មក​ដល់»​។

លោក ប្រាបូវ៉ូ  សសាបៀនតូ
លោក ប្រាបូវ៉ូ  សសាបៀនតូ

ជុំវិញការរិះគន់នេះ លោក ប្រាបូវ៉ូ បាននិយាយថា ឥណ្ឌូណេស៊ី ត្រូវការបច្ចេកវិទ្យាកាន់តែប្រសើរឡើង ដើម្បីការពារទឹកដីរបស់ខ្លួន ខណៈដែល អានីស៍ បាននិយាយថា ខ្លួនគួរតែក្លាយជាមេដឹកនាំលេចធ្លោនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីធានាបាននូវជំហររួមមួយ។ ជាចុងក្រោយ កូនប្រុសប្រធានធិបតីឥណ្ឌូណេស៊ី លោក ហ្គីប្រាន រ៉ាហ្កាប៊ុមីង រ៉ាហ្កា(Gibran Rakabuming Raka) បាននិយាយថា ៖«យើងអាចទទួលយកគំនិតផ្តួចផ្តើមតាមរយៈកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដើម្បីជៀសវាងហានិភ័យខ្ពស់»៕

លោក ហ្គីប្រាន រ៉ាហ្កាប៊ុមីង រ៉ាហ្កា
លោក ហ្គីប្រាន រ៉ាហ្កាប៊ុមីង រ៉ាហ្កា
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត