ស្លា.ប់ចិនម្នាក់របួសមួយចំនួនទៀត ក្រោយម៉ូតូមួយគ្រឿងបើកប្លោងចូលហាងត្រូវមនុស្សម្នាកំពុងហូបមីទាញ
ជួន ចាន់ម៉ារ៉ាឌី
16 ធ្នូ 2023 06:00 AM

ក្រុងព្រះសីហនុ៖ យ៉ាងយោចណាស់មានមនុស្សប្រុស-ស្រីចិន និងខ្មែរសរុប៤នាក់បានរងរបួសធ្ងន់និងស្រាល និងស្លាប់ម្នាក់ជាបុរសជនជាតិចិន ក្រោយជនជាតិចិនម្នាក់បានបើកម៉ូតូជ្រុលបុកចូលទៅក្នុងហាងលក់មីទាញមួយកន្លែង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦:៣០នាទីល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ 

ម៉ូតូម៉ាកហុងដាឌ្រឹម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១AC-៩៦០៣ បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវលេខ១០០ ក្នុងក្រុងព្រះសីហនុ លុះមកដល់ចំណុចហាងមីទៀញយីហោ ចុងគ័រឡានចូវ ដោយបុរសអ្នកបើកបរទំនងជាចង់ចូលហាងហូបមី ហើយប្រឹងបើកម៉ូតូឡើងឃឿនក្រានិត ក៏ជ្រុលទៅបុកទ្វាកញ្ចក់ហាងតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំង និងបានដាក់ការសង្ស័យបឋមថា ម៉ូតូជាប់ហ្គែរក៏បានជ្រុសទៅបុកនិងទ្វារកញ្ចក់ហាងខាងលើ បណ្តាលឱ្យអ្នកបើកបរជនជាតិចិនរូបនេះ ដាច់កនិងបែកក្បាលស្លាប់ក្នុងថ្លុកឈាមតែម្តង។ ដោយឡែកបុគ្គលិកស្រីម្នាក់ជាជនជាតិខ្មែរដែលធ្វើការក្នុងហាងមីទៀញខាងលើរបួសស្រាល និងភ្ញៀវ២នាក់ឯទៀត មានម្នាក់ជាអង្គរក្សរបួសធ្ងន់ និងម្នាក់ទៀតជាថៅកែចិន រងរបួសមធ្យម។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានជួយសង្គ្រោះទៅកាន់មន្ទីរពេទ្យ។ ដោយឡែកសាកសពត្រូវបានដឹកយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងប្រគល់ជូនក្រុមគ្រួសារសាច់ញ្ញាតិសាមុីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត