
រាជធានីភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនចំនួន៩នាក់ និងជនជាតិកាម៉ារ៉ូន០១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណីហិង្សាដោយចេតនា។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះថា ជនសង្ស័យចំនួន១០នាក់រួមមាន៖ ទី១-ឈ្មោះ LA ZARE អាយុ៣០ឆ្នាំ ជនជាតិ កាម៉ារ៉ូន ស្នាក់នៅR&Fជាន់ទី៦ បន្ទប់លេខ៦០១ មហាវិថីសម្តេចហ៊ុនសែន សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ CHEN MING(ឈិនម៉េង) អាយុ២៤ ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៤ ផ្លូវសប៊ិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ, ទី៣-ឈ្មោះ CHEN YUSHANG អាយុ២៤ ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទី៤-ឈ្មោះ WEI MING KAI អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទី៥-ឈ្មោះ YANG SHANG LIN អាយុ២៤ ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

រីឯទី៦-ឈ្មោះ WU TSUNG MING អាយុ៣០ ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទី៧-ឈ្មោះ HUANG YU CHEN អាយុ២៨ ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទី៨-ឈ្មោះ LIN WEI TING អាយុ១៩ ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ, ទី៩-ឈ្មោះ WU TING SHENG អាយុ ២៦ ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារសាន់សាង ផ្លូវលេខ១១១កែងផ្លូវលេខ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ, និងទី១០-ឈ្មោះ WANG HUANG TING អាយុ៣០ ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដកហូតបានរួមមាន ៖ អាវុធខ្លីម៉ាកឡុក១៩ពណ៌ខ្មៅ លេខCUA០៥២ ចំនួន០១ដើម ,បង់ចំនួន០១ និងគ្រាប់ចំនួន១០ ,កាំបិតបុ័ងតោដងឈើចំនួន០១ ,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក, បណ្ណបើកបរយានយន្តខ្មែរចំនួន០២សន្លឹក ,បណ្ណសម្គាល់អាវុធខ្លីចំនួន០១សន្លឹក ,កាតធនាគារចំនួន០៦សន្លឹក (កាតABAចំនួន០២សន្លឹក, កាតWingចំនួន០១សន្លឹក, កាតICBCចំនួន០១សន្លឹក និងកាតចិនចំនួន០២សន្លឹក ,រថយន្តចំនួន០៤គ្រឿង, ទូរសព្ទដៃម៉ាកអាយហ្វូនចំនួន១០គ្រឿង និងប្រាក់ដុល្លារចំនួន៥៣០០ដុល្លារអាមេរិក ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២:៣០នាទីមានករណី ប្រើហិង្សាដោយចេតនាបង្កទ្បើងដោយជនបរទេសមួយក្រុមធំ ប្រើកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម និងធ្វើឱ្យខូចខាតដោយចេតនា ឡើងទន្ទ្រាំពីលើរថយន្ត បណ្តាលឱ្យបែកកញ្ចក់រថយន្តខាងមុខ និងជនរងគ្រោះម្នាក់ដែលនៅក្នុងរថយន្តរងរបួសធ្ងន់ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕




