
(បាល់ទាត់)៖ អាវចំនួន៦ក្នុងចំណោមអាវដែលពាក់ដោយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi អំទ្បុងពេលយុទ្ធនាការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០២២ នៅកាតា លក់បានសរុប ៧.៨ លានដុល្លារ ក្នុងការដេញថ្លៃដែលរៀបចំដោយ Sotheby's ក្នុងទីក្រុងញូវយ៉ក។

Messi ដែលមានវ័យ៣៦ឆ្នាំ បានលើកពានបន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន យកឈ្នះលើបារាំង ដោយបាល់កាត់សេចក្តី១១ម៉ែត្រក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងប្រទេសកាតា។ អាវចំនួនស ៦ ក្នុងចំណោមអាវដែលពាក់ដោយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi ចាប់ពីប្រកួតវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ អំទ្បុងពេលប្រកួត World Cup ឆ្នាំ ២០២២កាតា។កំណត់ត្រាសម្រាប់អាវកីឡាដែលពាក់ក្នុងការប្រកួតគឺអាវដៃព្រះរបស់ Diego Maradona ដែលលក់ក្នុងតម្លៃ៧,១លានផោនក្នុងឆ្នាំ២០២២។ គួរឱ្យដឹងថា Messi ដែលជាម្ចាស់ពានរង្វាន់ Ballon d'Or ៨សម័យកាល បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ World Cup ដែលស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល រហូតដល់វគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតតែមួយ៕



