អបអរសាទរ! Messi បានជាប់ជាអត្តពលិកឆ្នើមប្រចាំឆ្នាំ របស់ទស្សនាវដ្តី TIME
Serichopon Ye
06 ធ្នូ 2023 12:00 PM

(បាល់ទាត់)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន និងក្រុម Inter Miami ខ្សែប្រយុទ្ធឆ្នើម លីអូណែល មេសស៊ី បានជាប់ជាអត្តពលិកឆ្នើមបំផុតប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time..។ 

Lionel Messi ដែលមានវ័យ៣៦ឆ្នាំទៅហើយនោះ បានចូលរួមជាមួយក្រុម Inter Miami ក្នុងខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីចែកផ្លូវជាមួយក្រុម Paris Saint Germain ដោយរកបាន១១គ្រាប់ក្នុងចំណោម១៤ប្រកួតនៅអាម៉េរិក ក៏ដូចជារួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Leagues Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹប។ កីឡាករ លីអូណែល មេសស៊ី ក៏ទើបតែឈ្នះពានរង្វាន់ Ballon d'Or ជាលើកទី៨ របស់ខ្លួនផងដែរ កាលពីខែតុលា ក្រោយពីជួយក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានរង្វាន់ World Cup ឆ្នាំ២០២២ នៅកាតា។

ជាមួយគ្នានេះ ទស្សនាវដ្ដី Time បានបញ្ជាក់ថា ការមកដល់របស់ លីអូណែល មេសស៊ី នៅទឹកដីសហរដ្ឋអាម៉េរិក គឺបានជំរុញឱ្យមានការកើនឡើងនៃអ្នកចូលរួម តម្លៃសំបុត្រ ការលក់ទំនិញ និងការមើលការប្រកួត MLS កាន់តែខ្លាំងជាងមុនទៅទៀត។ ក្រៅពី លីអូណែល មេសស៊ី មានកីឡាការនីកាយសម្ព័ន្ធស៊ីម៉ន បៃស៍ Simone Biles រួមទាំងកីឡាករហែលទឹកមៃឃើល ផេលភ៍ Michael Phelps ក៏ដូចជាកំពូលតារាងបាល់បោះ NBA លោក ឡេប្រុន ជេមស៍ LeBron James ក៏ឈ្នះពានរង្វាន់នេះផងដែរ៕

Simone Biles
Simone Biles
Michael Phelps
Michael Phelps
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត