គួរឱ្យស្ដាយ..! Man Utd មិនមានកៅអីលេងសូម្បីតែ UEL បន្ទាប់ពីចាញ់ Bayern យប់មិញ
Serichopon Ye
13 ធ្នូ 2023 04:15 AM

(បាល់ទាត់)៖ ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញនៅវគ្គចែកពូល នៃពានរង្វាន់លំដាប់ទី១ របស់ទ្វីអឺរ៉ុប UEFA Champions League ឆ្នាំ២០២៣-២៤ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុម Bayer Munich ដោយបញ្ចប់លទ្ធផល 0-១ កាលពីយប់មិញ។ 

លទ្ធផលដ៏អាក្រក់បែបនេះ បានធ្វើឱ្យក្លឹបយក្សអង់គ្លេសមួយនេះមិនមានសូម្បីតែកៅអីលេងពានរង្វាន់លំដាប់ទី២ របស់ទ្វីបអឺរ៉ុប Europa League ឆ្នាំ២០២៣-២៤ ទ្បើយ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងរបស់ក្រុម Bayern Munich បញ្ចប់លទ្ធផល ០-១ ក្រុម Manchester United បានក្លាយជាក្រុមអង់គ្លេសដំបូងបំផុតក្នុងប្រវត្ដិសាស្ត្រ ដែលរបូត១៥គ្រាប់ ក្នុងវគ្គចែកពូល។ បន្ថែមពីនេះ Manchester United ឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៦ប្រកួតនៅ UCL ដោយមានតែ៤ពិន្ទុ ស្ថិតនៅបាតតារាងពូល A។ 

គួរឱ្យដឹងថា ក្រុម Bayern Munich, FC Copenhagen, Arsenal, PSV, Real Madrid, Napoli ក៏ដូចជា Real Socidad និង Inter Milan សុទ្ធតែទ្បើងទៅវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី១ របស់ទ្វីអឺរ៉ុប UEFA Champions League ឆ្នាំ២០២៣-២៤៕

សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត