Chelsea កំណត់តម្លៃ Mason Mount ចំនួន ៧០ លានផោន ខណៈ Manu ដាក់សំណើត្រឹម ៤០លានផោន
Serichopon Ye
15 មិថុនា 2023 07:15 AM

(បាល់ទាត់)៖ យោងតាមអ្នកសារព័ត៌មានល្បីឈ្មោះ Fabrizio Romano បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានដាក់សំណើជាផ្លូវការសម្រាប់ Mason Mount ហើយត្រូវបានច្រានចោលដោយ Chelsea ភ្លាមៗតែម្ដង។ ក្រុម United បានដាក់សំណើតម្លៃ ៤០លានផោន ប៉ុន្តែ Chelsea ត្រូវការយ៉ាងហោចណាស់ក៏ ៧០ លានផោនដែរ សម្រាប់កីឡាករវ័យក្មេងរូបនេះ។

United នឹងដេញថ្លៃម្ដងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីសម្រេចនូវការចរចា ដោយសារ Mount គឺជាគោលដៅសំខាន់ក្នុងការនាំមកកាន់ Old Trafford។ បន្ថែមពីនេះ ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester នេះជឿជាក់ថា Mason Mount នឹងមិនចុះកិច្ចសន្យាថ្មីជាមួយនឹង Chelsea ទ្បើយ បើទោះបីជាក្លិបយក្សអង់គ្លេសមួយនេះមានបំណងចង់ឱ្យគេនៅកីទ្បដ្ឋាន Stamford Bridge យូរទៀតក៏ដោយ។ គួរបញ្ជាក់ថា​ សម្រាប់លក្ខខណ្ឌផ្ទាល់ខ្លួនរវាង United និង Mount មិនមែនជាបញ្ហាចោទទ្បើយ ដោយសារតែកីឡាកររូបនេះក៏បង្ហាញចេតនាក្នុងការផ្ទេរមកកាន់ Old Trafford ផងដែរ ដូច្នេះអ្វីៗគឺស្ថិតនៅក្លិបយក្សអង់គ្លេសទាំងពីរនេះប៉ុណ្ណោះ៕

ប្រភព៖ Fabrizio Romano

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត