
បាល់ទាត់៖ ក្លឹបបិសាចក្រហម Manchester United ទំនងអាចនឹងអវត្តមានកីទ្បាករ ម៉ាកុស រ៉ាហ្វដ Marcus Rashford ដែលជាខ្សែប្រយុទ្ធសំខាន់របស់ពួកគេក្នុងការប្រកួតជើងទីមួយតទល់នឹងក្រុម Sevilla នៅវគ្គ៨ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Europa League នាវេលាម៉ោង(កម្ពុជា) ២:០០ រំលងអាធា្រត្រឆ្លងចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

Marcus Rashford ជាកីទ្បាករស៊ុតបញ្ចូលទីបានច្រើនជាគេឱ្យក្លឹប Manchester United រហូតដល់ ២៨គ្រាប់នារដូវកាលនេះ ត្រូវបានរបួសក្រលៀន ក្នុងជំនួបរវាងក្រុម Manchester និងក្រុម Everton ដោយបញ្ចប់លទ្ធផល ២-០ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។ យ៉ាងណាក្ដី ក្រោយពីបញ្ចប់ការប្រកួតខាងលើ លោក អ៊ីរិក ថេនហាក់ Erik Ten Hag ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United បាននិយាយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីប្រកួតចប់ យើងមានតែរង់ចាំមើល ហើយមើលទៅហាក់ដូចជាមិនស្រាលប៉ុន្មានទេ»។

ក្រៅពីនេះ បុរសសញ្ជាតិហុល្លង់វ័យ៥៣ឆ្នាំរូបនេះ បានស្តីបន្ទោសលើការវិភាគប្រកួតដ៏ញឹកញាប់របស់ ក្រុម United ផងដែរ ជាហេតុដែលធ្វើឱ្យកីទ្បាករមិនសូវមានពេលសម្រាកគ្រប់គ្រាន់ និងងាយឆាប់របួសទៀតផង៕





