
(បាល់ទាត់)៖ ក្លឹបបិសាចក្រហម Manchester United បានទ្បើងមកលេខ ៣ ក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ Nottingham Forest ក្នុងលទ្ធផល ០-២ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal បានត្រឹមស្មើគ្នា ២-២ ជាមួយនឹងក្រុមម្ចាស់ផ្ទះ West Ham United ប៉ុណ្ណោះកាលពីយប់មិញ។

លទ្ធផលនេះបានធ្វើឱ្យក្លឹប Manchester United ទ្បើងមកលេខ ៣ លើ Newcastle United វិញ ខណៈដែលក្លឹប Arsenal បានបង្កើតកំណត់ត្រាដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយរបូតរហូតដល់ ៤ពិន្ទុក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ បន្ទាប់ស្មើគ្នា២ប្រកួតជាប់ៗគ្នា ខណៈដែលកាលពីសប្តាហ៍មុន Arsenal ដែលនាំក្រោមការដឹកនាំរបស់លោក Mikel Arteta បានត្រឹមស្មើគ្នា ២-២ ជាមួយនឹងក្លឹបហង្សក្រហម Liverpool ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្លឹបកាំភ្លើងធំ Arsenal បន្តកាន់កាប់កំពូលតារាង English Premier League ក្នុងសប្តាហ៍ទី ៣១ ដោយរក្សាក្សាគម្លាតពីក្រុមលេខ ២ គឺក្លឹបមេឃខៀវ Manchester City ចំនួន ៤ពិន្ទុប៉ុណ្ណោះ ខណៈដែលក្រុមដែលមានមូលដ្ឋានក្នុងមេឃខៀវនៅសល់ ១ ប្រកួតទៀតក្នុងដៃ៕



