កុំភ្លេចទៅចូលរួម..! ​ផ្ការីក​គ្រប់រដូវនាយពាក់មី នឹងប៉ះក្រុមគុនខ្មែរ ធឿន ធារ៉ា ក្នុងជំនួបដណ្តើមប្រាក់រង្វាន់ជិត៨ពាន់ដុល្លារនៃជំនួយមនុស្សធម៌​
អុន សម្ផស្ស
12 ធ្នូ 2023 08:45 AM

រាជធានីភ្នំពេញ៖ ជំនួបដ៏ក្ដៅគគុក និងតស៊ូស្វិតស្វាញមួយនឹងកើតមានឡើងរវាងក្រុមបាល់ទាត់ផ្ការីគ្រប់រដូវ នាយ ពាក់មី និងក្រុមបាល់ទាត់គុនខ្មែរ ធឿន ធារ៉ា នៅថ្ងៃសុក្រ​ ទី២២ ខែធ្នូ ឆ្នាំ២០២៣​ នៅពហុកីឡដ្ឋានជាតិ​ អូឡាំពិក ដើម្បីដណ្តើមប្រាក់រង្វាន់៧៧៧៧ដុល្លារសហរដ្ឋអាម៉េរិក យកទៅជូនមន្ទីរពេទ្យ​ គន្ធបុប្ផា...។

លោក ចែម ចាន់រ៉ា មានរហស្សនាមថា នាយ ពាក់មី បានឱ្យដឹងនារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះថា៖«7777$ ក្រុមណាឈ្នះ​ ក្រុមនោះ​នឹងនាំថវិកានេះ​ ទៅជូនមន្ទីរពេទ្យ​គន្ធបុប្ផា ការប្រកួតបាល់ទាត់មិត្តភាព​រវាងក្រុម​ (​ផ្ការីកគ្រប់រដូវ​ VS​ គុនខ្មែរ​)​នៅថ្ងៃសុក្រ​ ទី២២ ខែ១២ នៅពហុកីឡដ្ឋានជាតិ​ អូឡាំពិក​ចាប់ពីម៉ោង៦ ល្ងាចតទៅ​ ចូលរួមទស្សនា​ដោយសេរី​»។ នេះមិនមែនជាលើកទី១នោះទេ ដែលក្រុមបាល់ទាត់«​ផ្ការីក​គ្រប់រដូវ» ត្រូវ​ប៉ះ​​គ្នាជាមួយក្រុមផ្សេងៗ ដើម្បីប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា តាម​រយៈ​ការ​ប្រកួត​ដោយ​ប្រើ​ថ្វី​ជើងរបស់សមាជិក​ក្រុម​។ គេនៅចាំបានថា ជាច្រើន​លើក​ហើយ​ដែល​ក្រុម​បាល់ទាត់​នាយ​ពាក់មី ​ប្រគល់​ថវិកា​សប្បុរសធម៌​ដល់​មន្ទីរ​ពេទ្យ​គន្ធាបុប្ផា រាជធានី​ភ្នំពេញ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​រង្វាន់​ពី​ម្ចាស់​ឧបត្ថម្ភ​ដែល​មាន​ធនធាន​ ក្នុង​ន័យ​​រួម​ចំណែក​ជួយ​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា។ ដូច្នេះ ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ក្រុមអត្តពលិកកម្ពុជាទាំងអស់ និងដើម្បីស្មារតីកីឡា ក៏ដូចជាការលើកទឹកចិត្តដល់សកម្មភាពសប្បុរសធម៌​ សូមកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុំករផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត