ចេញហើយ! AFC ដាក់ពិន័យលើក្រុមកីទ្បាករ Buriram និង Zhejiang រឿងវាយតបគ្នាថ្ងៃមុន
Serichopon Ye
11 ធ្នូ 2023 05:45 AM

(បាល់ទាត់)៖ ការប៉ះទង្វិចគ្នារវាងក្រុមកីទ្បាករ Buriram United (ថៃ) និង Zhejiang FC (ចិន) នៅ AFC Champions League ត្រូវបានពិន័យយ៉ាងធ្ងន់ធ្ងរពីសហព័ន្ធកីទ្បាបាល់ទាត់អាស៊ី AFC ជាផ្លូវការហើយ...។ 

AFC បានធ្វើការស៊ើបអង្កេតមួយរយៈពេលហើយ និងបានសម្រេចចេញជាផ្លូវការ លើការដាក់ពិន័យលើក្រុមកីទ្បាករទាំងនេះ ដែលមានការពាក់ព័ន្ធនឹងការបង្កហិង្សានៅការប្រកួត AFC Champions League  ដោយក្នុងនោះមានក្រុមកីទ្បាករថៃ៣នាក់ ហើយក្រុមកីទ្បាករចិន៣នាក់ ក៏ដូចជាមន្រ្តីជាប់ពាក់ព័ន្ធ២នាក់ផងដែរ។ ក្នុងការពិន័យរបស់ AFC ដោយសមាជិកក្លឹបបាល់ទាត់ថៃ កីទ្បាករ Ramil Seydayev មិនត្រូវឱ្យពាក់ព័ន្ធ៨ប្រកួត ហើយកីទ្បាករ Leon James និងChitipat Tanklang ម្នាក់៦ប្រកួត។ ចំណែកឯសមាជិកក្លឹបបាល់ទាត់ចិន៣នាក់ពាក់អាវលេខ ៦, ៩ និង ៤៥ រួមទាំងមន្រ្តីជាប់ពាក់ព័ន្ធ២នាក់ ក៏ត្រូវបានពិន័យដូចក្រុមកីឡាករខាងលើនេះដែរ។

Ramil Seydayev, Leon James និង Chitipat Tanklang
Ramil Seydayev, Leon James និង Chitipat Tanklang

គួររំឭកថា ជុំវិញបញ្ហាខាងលើនេះ ក្រោយពីបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ Zhejiang FC បានយកឈ្នះលើ Buriram United នៅក្នុងដី ដោយបញ្ចប់លទ្ធផល ៣-២ នាការប្រកួតវគ្គជម្រុះតាមពូល នៃពានរង្វាន់លំដាប់ទ្វីបអាស៊ី AFC Champions League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ ក្រោយពីបញ្ចប់ការប្រកួត ក្រុមកីទ្បាករទាំងពីរ ក៏បានការវាយប្រហារគ្នានៅលើទីលានតែម្ដង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត