
បាល់ទាត់៖ អ្នកចាត់ការរបស់ក្លឹបហង្សក្រហម Liverpool លោកគ្រូ ចូហ្គេន គ្លប់ Jurgen Klopp បានចេញមុខអះអាងថា ខ្សែការពារកណ្តាល ជូអ៊ែល ម៉ាទីព Joel Matip ទំនងអាចនឹងអវត្តមានពេញមួយរដូវកាលនេះ ក៏ព្រោះតែរងរបួសដាច់សរសៃពួរជង្គង់ ACL..។

មែនទែនទៅ ការរងរបួសដាច់សរសៃពួរជង្គង់ ACL របស់ខ្សែការពារកណ្តាល ជូអ៊ែល ម៉ាទីព នៅសល់តែ២០នាទីប៉ុណ្ណោះការប្រកួតរវាងក្រុម Liverpool ដែលយកឈ្នះលើក្រុម Fullham ៤-៣ នៅឯកីទ្បដ្ឋាន Anfield..។ កីឡាករ ជូអ៊ែល ម៉ាទីព បានផ្លាស់ប្ដូរចេញនៅនាទី៦៩ បន្ទាប់ពីជួបរឿងបែបនេះ។ យ៉ាងណា បន្ទាប់ពីប្រកួតឈ្នះលើ Sheffield United ២-០ នៅក្រៅដី កាលពីយប់មិញ លោកគ្រូ លោកគ្រូ ចូហ្គេន គ្លប់ បានចេញមុខអះអាងថា កីទ្បាករសញ្ជាតិកាមេរូនវ័យ៣២ឆ្នាំរូបនេះ បានរងរបួសដាច់សរសៃពួរជង្គង់ ACL អំទ្បុងពេលលេងទល់នឹងក្រុម Fullham កាលពីសប្តាហ៍មុន។ កិច្ចសន្យារបស់ ជូអ៊ែល ម៉ាទីព ក៏ខិតជិតអស់សុពោលភាពផងដែរ ពោលគឺនៅចុងឆ្នាំនេះតែម្ដង។ គួរឱ្យដឹងថាជូអ៊ែល ម៉ាទីព បានផ្ទេរមកកាន់ក្លឹប Liverpool ពីក្លឹបអាល្លឺម៉ង់ ស្កាល់ Schalke កាលពី៧ឆ្នាំមុន ដោយបង្ហាញខ្លួន២០១ដង និងរកបាន១១គ្រាប់ផងដែរ៕



