ដូចរឿងហុងកុង! ក្មេងទំនើងពីរកុ្រមបើកឆាកប្រយុទ្ធគ្នាចុងក្រោយម្នាក់ស្លា.ប់ ម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន
យិត​​ ស្រីល័ក្ខ
3 ឆ្នាំមុន

ខេត្តបាត់ដំបង៖ ក្រុមក្មេងទំនើងពីរក្រុមបានជិះម៉ូតូដេញកាប់គ្នាដោយមួយក្រុមមានគ្នា៤នាក់​​ និងមួយក្រុមទៀតមានគ្នា៧នាក់ ក្នុងនោះមានម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងម្នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣...។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១៥:០៦នាទីថ្ងៃទី២៣វិច្ឆិកា កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ចុះប្រតិបត្តិការ នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ទៀតដែលបង្កហិង្សាយកកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះ មួយក្រុមទៀតដែលមានគ្នា០៧នាក់ បណ្តាលឱ្យម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់​​ កំពុងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ជនសង្ស័យខាងលើ រួមជាមួយបក្ខពួកចំនួន០៣នាក់ បានជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម និងមានកាន់កាំបិតផ្គាក់ដេញកាប់ជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា០៧នាក់ ជិះមូតូ០៣គ្រឿង នៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង។ ដោយជនសង្ស័យ បានកាប់ត្រូវចំជនរងគ្រោះម្នាក់ឈ្មោះ លក សាវៀង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅក្រុមទី០៥ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ចំក្បាលផ្នែកខាងលើមួយកាំបិត៕ រាយការណ៍ដោយ៖  ភ្នាក់ងារ ខេត្តបាត់ដំបង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត