
(បាល់ទាត់)៖ មិនធម្មតាមែន! ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅតែជាក្រុមបន្តរក្សាកំណត់ត្រាឈ្នះ១០០ ភាគរយក្នុងសប្តាហ៍ទី១០ នៃលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤ ដដែល...។

នៅក្នុងជំនួបសប្តាហ៍ទី១០នៃការប្រកួតខាងលើក្រោមក្រខ្សែភ្នែកទស្សនិកជនចូលរួមផ្ទាល់ នៅឯកីទ្បដ្ឋានមានចំនួន៤១៣៧នាក់ ក្រុមព្រះខ័នរាជស្វាយរៀង ដឹកនាំដោយលោកគ្របង្គោល ប៉េប មូណូស(Pep Muñoz) បានយកឈ្នះលើក្រុម Tiffy Army FC ដែលដឹកនាំដោយលោកគ្រូបង្គោល ភា សុភ័ត្រា នៅឯកីទ្បដ្ឋានខេត្តស្វាយរៀង ដោយបញ្ចប់លទ្ធផល ១-០ កាលពីយប់មិញ..។ មួយគ្រាប់នៃជ័យជម្នះលើគូរប្រជែងរបស់ខ្លួន ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ កើតចេញពីការស៊ុតបញ្ចូលទីរបស់ខ្សែបម្រើប្រយុទ្ធវ័យក្មេង មិត រតនៈ នៅចុងម៉ោងក្នុងតង់ទី២ បន្ទាប់ពីការលេងស៊ីចង្វាក់គ្នានៅក្នុងប្រអប់គ្រោះថ្នាក់របស់ក្រុម Tiffy Army FC ពីស្លាបខាងឆ្វេងដែលមានកីទ្បាករខ្មែរ-អាម៉េរិក Nick Taylor និងកីទ្បាករ ណារ៉ុង កក្កដា បង្កើតឱកាសឱ្យ មិត រតនៈ ទាត់ទម្លាយចូលសំណាញ់ទីរបស់គូរប្រជែងនៅចុងម៉ោង។ នៅក្នុងជំនួបខាងលើ កីទ្បាករ មិត រតនៈ បានជាប់ឈ្មោះជាកីទ្បាករល្អប្រចាំការប្រកួតនេះផងដែរ..។

គួរជម្រាបថា បន្ទាប់ពីទទួលបានជ័យជម្នះលើការប្រកួតខាងលើ ក្រុមព្រះខ័នរាជស្វាយរៀង ឈរនៅកំពូលតារាងមាន ៣០ពិន្ទុពេញ ស្របពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន កំពុងតែតាមពីក្រោយលើក្រុមកំពូលតារាង៨ពិន្ទុ ខណៈដែលក្រុមវិសាខាបន្តឈរនៅលេខរៀង៣ដដែល ដោយមាន២១ពិន្ទុ បន្ទាប់ពីយកឈ្នះលើក្រុមគិរីវង្សសុខសែនជ័យ ២-០ នៅក្រៅដីកាលពីចុងសប្តាហ៍នេះ។ ខាងក្រោមនេះ ជាលទ្ធផលការការប្រកួតសប្តាហ៍ទី១០ នៃលីគកំពូលកម្ពុជា៕





