
(បាល់ទាត់)៖ ប្រធានក្រុមអាហ្សង់ទីន និង Inter Miami ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d'Or ជាលើកទី៨ ក៏ដូចជាច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក...។

ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំខាងលើនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនគ្រងជើងឯក World Cup ឆ្នាំ២០២២ នៅកាតា ជាលើកទី៣។ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមReal Madrid កីទ្បាករ ជូដេ ប៊ែលីងហេម Jude Bellingham បានឈ្នះពានរង្វាន់ Kopa Trophy សម្រាប់កីឡាករល្អបំផុតរបស់ពិភពលោក ដែលមានអាយុក្រោម២១ឆ្នាំ។ ការក្លាយជាម្ចាស់ពានរង្វាន់ Ballon d'Or ជាលើកទី៨របស់ Lionel Messi បន្ទាប់ពីរូបគេទទួលបានសំឡេងគាំទ្រច្រើនជាងខ្សែប្រយុទ្ធ អៀរលីង ហាឡែន Erling Haaland របស់ក្រុម Manchester City និងកីឡាករគីលាន អឹមប៉ាប៉េ Kylian Mbappe របស់ក្រុម Paris Saint Germain ជាដើម។

ចំណែកឯពានរង្វាន់ Ballon d'Or ២០២៣ ផ្នែកបាល់ទាត់នារី បានទៅលើកីទ្បាការិនី អៃតាណា ប៊ុនម៉ាទី Aitana Bonmati របស់ក្រុម FC Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ ក្រោយនាងបានរួមចំណែកជួយក្រុមឈ្នះ FIFA Women World Cup ឆ្នាំ២០២៣..៕



សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖
ប្រភព៖ BBC


