
(បាល់ទាត់)៖ គ្រូបង្គោលរបស់ក្រុមសិង្ហក្រហមភ្នំពេញក្រោន លោក អូឡេក ស្តារីនស្គី (Oleg Starynskyi) បានសរសើរក្រុមព្រៃវែង FC មិនដាច់ពីមាត់សោះ ថាពួកគេជាក្រុមសម្បូរកីទ្បាករក្មេងៗល្អច្រើន និងលេងបាល់លឿន សម្បូរកម្លាំងដេញបាល់ ក៏ដូចជាមានឆន្ទៈល្អក្នុងការប្រកួត ..។

កាលពីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ថ្លៃងនៅក្នុងសន្និសីទសារព័ត៌មាននៅឯកីទ្បដ្ឋាន Smart RSN ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន SBM News ដែលបានសួរថា តើការប្រកួតស្អែកក្រុមរបស់លោករំពឹងថា អាចយកឈ្នះលើក្រុមព្រៃវែងដែរឬទេ? ជាក់ស្តែងយើងស្រាប់ហើយថាពួកគេសម្បូរយុវជនដែលល្អៗច្រើន..? លោក អូឡេក ស្តារីនស្គី Oleg Starynskyi បាននិយាយថា៖«ក្រុមព្រៃវែង ដែលជាក្រុមព្យាយាមលេងបាល់លឿន ក៏ដូចជារត់ពីក្រោយខ្នងបានច្រើន ដោយសារពួកគេសម្បូរកម្លាំងដេញបាល់។ មិនត្រឹមតែប៉ុណ្ណោះពួកគេតែងតែព្យាយមដាក់សម្ពាធលើគូរប្រជែង។ ដូច្នេះហើយ ពួកយើងនឹងព្យាយាមលេងបាល់ធម្មតា ហើយខ្ញុំគិតថាព្រៃវែងក៏លេងបាល់ Counter Attack ល្អផងដែរ ដោយសារពួកគេមានល្បឿនលឿន និងការញក់បាល់១ ទល់១ ក៏ល្អ សម្រាប់ខ្សែប្រយុទ្ធរបស់ពួកគេ»។

លោកបានបន្តទៀតថា៖«ខ្ញុំគិតថាក្រុមព្រៃវែង ជាដៃគូដ៏លំបាកសម្រាប់ពួកយើង ជាពិសេសពួកគេតែងតែរកគ្រាប់បាល់នៅនាទីចុងម៉ោង បើទោះបីជាពួកគេរបូតគ្រាប់បាល់ ឬក៏លេងមិនសូវបានល្អពេលចាប់ផ្តើមដំបូង ប៉ុន្តែពួកគេមិនដែលបោះបង់ ហើយកីទ្បាករក្មេងៗរបស់ពួកគេ គឺជាកីទ្បាករដែលមានមានឆន្ទៈល្អ»។ សូមជម្រាបថា ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២៣-២៤ ក្នុងងសប្តាហ៍ទី៨ រវាងក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ក៏ដូចជាក្រុមការពារតំណែងជើង ត្រូវបើកទ្វារកីទ្បាដ្ឋាន Smart RSN ស្វាមគមន៍ក្រុមព្រៃវែង នាវេលាម៉ោង ១៨:០០ ល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ..៕




