កំណាត់ផ្លូវជាតិលេខ៣ ត្រូវមន្ទីរសាធារណការប្រកាសបើកឱ្យយានយន្តគ្រប់ប្រភេទចរាចរធម្មតាឡើងវិញ
អុន សម្ផស្ស
20 តុលា 2023 05:45 AM

ខេត្តកំពង់ស្ពឺ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានប្រកាសបើកឱ្យរថយន្តគ្រប់ប្រភេទធ្វើចរាចរលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺឡើងវិញ បន្ទាប់បិទមួយរយៈដោយសារតែបញ្ហាជំនន់ទឹកភ្លៀង..។

រូបភាពឯកសារ
រូបភាពឯកសារ

ផ្អែកតាមការបញ្ជាក់ពីមន្ទីរសាធារណការខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០តុលានេះថា យោងលើស្ថានភាពជំនន់ទឹកភ្លៀងលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៣៧-៥៤ ស្ថិតក្នុង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានស្រកចុះទៅរកសភាពប្រក្រតីឡើងវិញ ដែលជាសញ្ញាវិជ្ជមាននឹងអាចអនុញ្ញាតឱ្យធ្វើចរាចរណ៍ឆ្លងកាត់ឡើងវិញបាន។ ដូច្នេះ៖«មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រេចអនុញ្ញាតឱ្យធ្វើចរាចររថយន្តគ្រប់ប្រភេទជាប្រក្រតីឡើងវិញលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះតទៅ»

រូបភាពឯកសារ
រូបភាពឯកសារ

គួររំលឹកថា កាលពីរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣មន្ទីរសាធារណការខេត្តកំពង់ស្ពឺបានប្រកាសផ្អាក ចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្នលើកំណាត់ ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ និងគីឡូម៉ែត្រលេខ ៥១-៥២ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ថាន៕

រូបភាពឯកសារ
រូបភាពឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត