
(បាល់ទាត់)៖ មិនទាន់អស់សង្ឃឹមនោះទេ! ក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) ទំនងអាចមានឱកាសទ្បើងទៅជុំទី២ នាវគ្គជម្រុះក្នុងតំបន់អាស៊ី នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ដោយស្វ័យប្រវត្តិ ប្រសិនបើស្ថាប័នបាល់ទាត់ពិភពលោក FIFA ពិន័យក្រុមជម្រើសជាតិប៉ាគីស្ថានម្ដងទៀត..។

ជុំវិញបញ្ហាខាងលើនេះ បន្ទាប់ពីមានការជជែកវែកញែកជាបន្តបន្ទាប់លើបណ្តាញសង្គម X (Twitter) ជុំវិញរឿងរ៉ាវថា ប៉ាគីស្ថាន អាចនឹងត្រូវរងបម្រាមជាថ្មីម្ដងទៀតពី FIFA ពាក់ព័ន្ធនឹងការជ្រៀតជ្រែកពីសំណាក់ភាគីទី៣ ទៅក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់សហព័ន្ធបាល់ទាត់ ដោយសារមូលហេតុដណ្តើមគ្នាចង់ធ្វើជាប្រធានសហព័ន្ធកីទ្បាបាល់ទាត់ប៉ាគីស្ថាន ក្នុងគោលបំណងដើម្បីប្រមូលប្រាក់ទាំងនោះ ដាក់ចូលកុងធានាគារផ្ទាស់ខ្លួនឯង។ ជាក់ស្តែងយើងដឹងស្រាប់ហើយថា ក្នុងគម្រោងរបស់ FIFA តែងតែផ្តល់ថវិការបស់ខ្លួនរាប់លានដុល្លារទៅកាន់សហព័ន្ធបាល់ទាត់ ជាសមាជិក ដើម្បីសាងសង់កីទ្បដ្ឋាន និងគម្រោងផ្សេងៗ ក្នុងការអភិវឌ្ឍបាល់ទាត់ ជាហេតុធ្វើឱ្យអ្នកនយោបាយរបស់ប្រទេសមួយនេះកើតមានចិត្តបែបនេះ..។

ក្នុងនោះដែរ យើងក៏សង្កេតឃើញថា មានមតិ១ លើកទ្បើងថា៖ ប្រសិនបើប៉ាគីស្ថានទទួលរងបម្រាម នោះកម្ពុជានឹងទទួលសិទ្ធិឡើងទៅវគ្គជម្រុះជុំទី២ ជំនួស»។ កន្លងមក ក្រុមជម្រើសជាតិប៉ាគីស្ថាន ក៏ធ្លាប់ទទួលរងនូវការដាក់បម្រាមពី FIFA ចំនួន៣ដងរួចមកហើយ ពាក់ព័ន្ធករណីដូចគ្នាខាងលើនេះដដែលៗ ពោលគឺនៅឆ្នាំ២០១៧, ២០១៨ និង២០២១។ ដូច្នេះ ប្រសិនបើក្រុមជម្រើសជាតិប៉ាគីស្ថាន ទទួលរងនូវបម្រាមបែបនេះម្ដងទៀត នោះពួកគេនឹងមិនអាចប្រកួតផ្លូវការក្នុងកម្មវិធីផ្សេងៗ ដែលស្ថិតនៅក្រោម FIFA ឡើយ។ សូមបញ្ជាក់ថា ជុំវិញការជ្រៀតជ្រែកពីសំណាក់ភាគីទី៣ ចូលទៅក្នុងសហព័ន្ធកីឡាបាល់ទាត់នេះ គឺជាការបំពានយ៉ាងខ្លាំងលើលក្ខន្តិករបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) យ៉ាងខ្លាំងបំផុត..៕
សូមទស្សនាវីដេអូរព័ត៌មានខាងក្រោម៖


