សាហាវណាស់..! ជនជាតិចិនចា.ក់.ស.ម្លា.ប់គ្នាយ៉ាងរន្ធត់ នៅក្រុងប៉ោយប៉ែត
យិត​​ ស្រីល័ក្ខ
12 តុលា 2023 09:30 AM

ខេត្តបន្ទាយមានជ័យ៖ កាលថ្ងៃទី១១តុលា ឆ្នាំ២០២៣ មានករណីជនជាតិចិន ចាក់សម្លាប់ជនជាតិចិនដូចគ្នា នៅអគារស្នាក់បរិវេណកាស៊ីណូហ្គោលឌិន​​​ ស្ថិតនៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​​​ ខេត្តបន្ទាយមានជ័យ...។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា​​ ជនរងគ្រោះដែលស្លាប់មានអាយុជាង៣០ឆ្នាំ(ជនជាតិចិនមានតួនាទីគ្រប់គ្រងកាស៊ីណូហ្គោលឌិន) ស្នាក់នៅអគារខាងលើ។​​ ​​​ក្រោយទទួលព័ត៌មានថា មានករណីឃាតកម្មចាក់សម្លាប់គ្នាបែបនេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យឃើញថា ជនរងគ្រោះមានស្នាមចាក់ ៧ទៅ៨កន្លែងលើដើមទ្រូង ដោយកាំបិតចុងស្រួច ដេកស្លាប់នៅក្នុងបន្ទប់។​​​​ សមត្ថកិច្ចបន្តថា​​​ មូលហេតុដែលឈានដល់ការចាក់សម្លាប់គ្នាបែបនេះ គឺដំបូងទ្បើយជនរងគ្រោះ ​​និងជនជាតិខ្មែរម្នាក់ជាអ្នកបើករថយន្ត បានទៅតាមជនជាតិចិនម្នាក់ទៀតជាបុគ្គលិកកាស៊ីណូ ដែលខ្ជិលធ្វើការរត់មកដេកក្នុងបន្ទប់ ក្រោយតាមមកដល់ក្នុងបន្ទប់ជនរងគ្រោះ ក៏បានទាញកអាវជនដៃដល់រួចឡើងជង្គង់២ទៅ៣ដងបណ្តាលឱ្យគេខឹងទាញកាំបិតចុងស្រួចដែលដាក់ក្នុងហោប៉ៅ ចាក់ជាច្រើនកាំបិតលើទ្រូង ហើយជនជាតិខ្មែរដែលទៅជាមួយ ក៏ស្ទុះទៅជួយវ៉ៃឃាត់ជនដៃដល់នោះដែរ តែជាអកុសលជនរងគ្រោះបានស្លាប់ រីឯជនបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

គួរបញ្ជាក់ផងដែរថា​​​ ក្រោយមន្ត្រីជំនាញចុះពិនិត្យសាកសពរួច បានដឹកយកទៅរាជធានីភ្នំពេញ​​ដាក់នៅស្ថានទូតចិន រង់ចាំសាច់ញាតិមកទទួលយកទៅប្រទេសចិនវិញ ហើយសមត្ថកិច្ចក៏នឹងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕​​ រាយការណ៍ដោយ៖​​ឈុន​ មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត