កម្ពុជាក្រើនរំឭកដល់ម្ចាស់កាស៊ីណូត្រូវរឹតត្បិតភ្ញៀវដែលចូលលេងល្បែងចំពេលកក្រើកករណី​ឆបោកតាមអនឡាញ
អុន សម្ផស្ស
3 ឆ្នាំមុន

រាជធានីភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា គ.ល.ក. នៅថ្ងៃទី៦តុលា បានចេញសេចក្តីក្រើនរំឭក ដល់ម្ចាស់កាស៊ីណូ ត្រូវត្រួតពិនិត្យលើបុគ្គលណា ដែលត្រូវបានរឹតត្បិតមិនឱ្យចូលលេងល្បែងក្នុងកាស៊ីណូ។ ការរំឭកជាថ្មីដូច្នេះ ធ្វើឡើងចំពេលកម្ពុជាកំពុង​​កក្រើក​ករណីឆបោកតាមអនឡាញសំងំ​​លាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូមួយចំនួន​។

រូបភាពតំណាង
រូបភាពតំណាង

បើតាមសេចក្តីជូនដំណឹងរបស់ គ.ល.ក. ដដែលម្ចាស់កាស៊ីណូទាំងអស់ត្រូវអនុវត្តតាមការណែនាំមួយចំនួនដូចជា ហាមឃាត់ជនណាដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូនិងត្រូវបណ្តេញចេញ។ ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្រប ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រកចូលកាស៊ីណូ។ ត្រូវមានសន្តិសុខតាមដានត្រួតពិនិត្យការចូលលេងល្បែងរបស់ភ្ញៀវ ត្រូវរក្សាទុករបាយការណ៍អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន។ ករណីប្រតិបត្តិករឬកម្មសិទ្ធិករកាស៊ីណូទាំងអស់មិនអនុវត្តតាមការណែនាំ និងត្រូវចាត់ទុកថាប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការដាក់ទណ្ឌកម្ម។

រូបភាពតំណាង
រូបភាពតំណាង

បើតាមមាត្រា៦៨ នៃច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ការចូលលេងល្បែង នៅក្នុងកាស៊ីណូម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គល ដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀនជាដើម រួមទាំងបុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ ក្រៅពីនោះ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ និងប្រជាពលរដ្ឋខ្មែរទូទៅ កម្មករ និយោជិត និងសូម្បីតែបុគ្គលិកបម្រើការក្នុងកាស៊ីណូនោះ។ 

គួរកត់សម្គាល់ថា ការក្រើនរំឭកជាថ្មីបែបនេះ ធ្វើឡើងចំពេលដែលកម្ពុជាកំពុងកក្រើកករណីឆបោកតាមអនឡាញដែលលាក់ខ្លួនក្រោមអាជីវកម្មល្បែងកាស៊ីណូ ដែលត្រូវបានរបាយការណ៍ដោយអង្គការ​ក្រៅប្រទេសនិងការចុះផ្សាយរបស់កាសែតបរទេសមួយចំនួន​៕ 

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត