គ្រូកាំភ្លើងធំកំពុងតែឈឺក្បាលខ្លាំងរឿងកីទ្បាករសំខាន់ៗរបួសជាបន្តបន្ទាប់
Serichopon Ye
27 កញ្ញា 2023 11:30 AM

(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ក្រុម Arsenal កីទ្បាករ Bukayo Saka នឹងខកខានសម្រាប់ការប្រកួត League Cup ដែលត្រូវប៉ះគ្នាជាមួយក្រុម Brentford នារាត្រីនេះ ហើយក៏អាចអវត្តមានក្នុងការប្រកួតលីគទល់នឹងក្រុម Bournemouth នាចុងសប្តាហ៍នេះផងដែរ..។ Bukayo Saka ដែលមានវ័យ ២២ ឆ្នាំខាងលើនេះបានរងរបួសប្រអប់ជើង ក្នុងការប្រកួតស្មើគ្នា ២-២ ជាមួយក្រុម Spurs កាលពីចុងសប្តាហ៍មុន ហើយត្រូវបានជំនួសដោយ Emile Smith Rowe..។

saka
saka

Saka រកបាន ៤ គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុម ៣ ដងក្នុងចំណោម ៧ ប្រកួតនៅ Premier League និង Champions League នារដូវកាលនេះ..។ យ៉ាងណា ប្រសិនបើ Saka ខកខានក្នុងការប្រកួតលីគទល់នឹងក្រុម Bournemouth រូបគេនឹងបាត់បង់កំណត់ត្រាក្នុងការបង្ហាញខ្លួន ៨៦ ប្រកួតជាប់គ្នានៅ EPL..។

ខ្សែការពារ Jurrien Timber របស់ក្រុម Arsenal មានរបួសជង្គង់រយៈពេលវែង ខណៈដែល Thomas Partey, Leandro Trossard និង Gabriel Martinelli ក៏រងរបួសផងដែរ។ ចំណែកឯ Declan Rice ក៏កំពុងមានបញ្ហារបួសខ្នងផងដែរ ពេលប្រកួតទល់នឹងក្រុម Spurs ដូចគ្នា។

ជុំវិញបញ្ហាខាងលើនេះ អ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta បាននិយាយថា៖ «ពួកយើងពិតជាមានសំណាងមិនល្អសោះ! Saka ត្រូវបានគេជាន់ជើង។ ការផ្លាស់ប្ដូរកីទ្បាករពី ១១ ឬ ១២ នាក់ (ទល់នឹង Brentford) ជាលទ្ធភាពមួយដែលយើងមាន»៕

Rice
Rice
Mikel Arteta
Mikel Arteta

ប្រភព៖ BBC

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត