
(បាល់ទាត់)៖ ការធ្វើតែស្តលើខ្សែបម្រើកណ្តាល Declan Rice របស់ក្រុមកាំភ្លើងធំ Arsenal បានបង្ហាញថា មិនរងរបួសខ្នងធ្ងន់ធ្ងរទ្បើយ អំទ្បុងពេលប្រកួតស្មើគ្នា ២-២ ជាមួយនឹងក្រុម Spurs កាលពីចុងសប្តាហ៍។ Declan Rice ដែលបានចាប់ផ្តើមរាល់ការប្រកួតលីគក្នុងរដូវកាលនេះ ត្រូវបានប្តូរចេញនៅក្នុងតង់ទី១..។

យ៉ាងណា បន្ទាប់ពីការប្រកួតខាងលើនេះ អ្នកចាត់ការទូទៅក្រុម Arsenal លោក Mikel Arteta បាននិយាយថា «Rice មានភាពមិនស្រួលនៅត្រង់ចំណុចខ្នងរបស់គេ ហើយយើងសង្ឃឹមថាបញ្ហានេះនឹងមិនមានរយៈពេលយូរទេ»។ Declan Rice បានចូលរួមជាមួយនឹងក្រុម Arsenal ពី West Ham United ក្នុងតម្លៃផ្ទេរ១០០លានផោន កាលពីអំទ្បុងពេលទីផ្សារដោះដូរកីទ្បាកររដូវក្ដៅ មិនត្រូវបានរំពឹងថា នឹងស្ថិតក្នុងក្រុមរបស់ Arsenal ក្នុងពានរង្វាន់ Carabao Cup ដែលត្រូវប៉ះគ្នាជាមួយក្រុម Brentford នៅពុធនោះទេ។ ប៉ុន្តែកីទ្បាករវ័យ២៤ឆ្នាំខាងលើនេះ អាចនឹងត្រលប់មកប្រកួតក្នុងលីគ ដែលត្រូវប៉ះគ្នាជាមួយក្រុម Bournemouth នាចុងសប្តាហ៍នេះ។

សូមបញ្ជាក់ថា Arsenal កំពុងស្ថិតនៅលេខរៀងទី៥ក្នុងក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន៤ពិន្ទុ៕ ប្រភព៖ BBC


