Man Utd របូតចុងម៉ោង២គ្រាប់ ធ្វើឱ្យក្រុម Arsenal វាយបកយកឈ្នះ ៣-១ យប់មិញ
Serichopon Ye
04 កញ្ញា 2023 02:15 AM

(បាល់ទាត់)៖ អ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United បានបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីក្រុមរងបរាជ័យជាលើកទី២ នៅរដូវកាលថ្មីនេះ។ កាលពីយប់ថ្ងៃទី០៣កញ្ញា ឆ្នាំ២០២៣ ខណៈដែលការប្រកួតដ៏ជក់ចិត្តខាងលើ ក្រុម Manchester United បានរបូតចុងម៉ោង២គ្រាប់ ធ្វើក្រុមម្ចាស់ផ្ទះ Arsenal វាយបកយកឈ្នះក្នុងលទ្ធផល ៣-១ នៅឯកីទ្បដ្ឋាន Emirates Stadium..។

ក្រុម Manchester United ក្រោមការដឹកនាំរបស់លោក Erik Ten Hag ជាគ្រូបង្វឹក បាននាំមុខលើក្រុមម្ចាស់ផ្ទះមុននៅនាទី២៧ រកបានដោយខ្សែប្រយុទ្ធ Marcus Rashford ខណៈដែលក្រុម Arsenal ដឹកនាំដោយលោក Mikel Arteta បានវាយបកសម្រុកយ៉ាងខ្លាំងទៅលើគូរប្រជែងរហូតដល់ខ្សែបម្រើ Martin Ødegaard រកបានមួយគ្រាប់តាមស្មើនៅនាទី២៨ នៃតង់ទី១ មុនពេលក្រុម United របូតចុងម៉ោង២គ្រាប់ទៀតនៅតង់ទី២ រកបានដោយខ្សែបម្រើកណ្តាល Declan Rice នាទី៩០+៦ និងខ្សែប្រយុទ្ធ Gabriel Jesus នាទី៩០+១១ ផងដែរ។ លទ្ធផល ៣-១ នេះធ្វើឱ្យក្រុម Manchester United បរាជ័យជាលើកទី២ នៅរដូវកាលថ្មីនេះ ដោយលេងបាន៤ប្រកួត មាន៦ពិន្ទុ និងឈរលេខរៀងទី១១។ ស្របពេលដែលក្រុម Arsenal ទ្បើងឈរនៅលេខរៀងទី៥ ដោយលេង៤ប្រកួត មាន១០ពិន្ទុក្នុងដៃ នៃតារាងពិន្ទុ English Premier League សប្តាហ៍ទី៤..។

សូមបញ្ជាក់ថា ខាងក្រោមនេះជាលទ្ធផល នៃការប្រកួតបាល់ទាត់ នៃក្របខណ្ឌលីគកំពូលអង់គ្លេស English Premier League សប្តាហ៍ទី៤ រដូវកាល ២០២៣-២៤។ ក្រុម Sheffield United 2-2 ក្រុម Everton, ក្រុម Manchester City 5-1 ក្រុម Fulham, ក្រុម Chelsea 0-1 ក្រុមNottingham Forest, ក្រុមBurnley 2-5 ក្រុមSpurs, ក្រុម Brentford 2-2 ក្រុម AFC Bournemouth, ក្រុម Brighton 3-1 ក្រុម Newcastle United, ក្រុម Liverpool 3-0 ក្រុម Aston Villa, ក្រុម Crystal Palace 3-2 ក្រុម Wolve និង ក្រុម Arsenal 3-1 ក្រុម Manchester United..៕

សូមទស្សនាវីដេអូរព័ត៌មាននៅខាងក្រោម៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត