Arsenal យកបាន Kai Havertz មកជួយក្រុមប្រជែងពានរដូវកាលក្រោយ
Serichopon Ye
29 មិថុនា 2023 02:45 AM

(បាល់ទាត់)៖ ក្លិប Arsenal បានសម្រេចផ្ទេរយកខ្សែប្រយុទ្ធ Kai Havertz ពីក្លិប Chelsea ជាមួយនឹងកិច្ចសន្យារយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០២៨ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៥ លានផោន។

មុនពេលចូលរួមជាមួយនឹងក្លិប Arsenal បុរសសញ្ជាតិអាល្លឺម៉ង់វ័យ ២៤ ឆ្នាំរូបនេះបានចំណាយពេលលេងឱ្យក្លិប Chelsea នៅឯកីទ្បដ្ឋាន Stamford Bridge អស់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីផ្ទេរពីក្លិប Bayer Leverkusen ក្នុងតម្លៃខ្លួន ៧១ លានផោន។ Kai Havertz រកបាន ១៩គ្រាប់ក្នុងការបង្ហាញខ្លួនឱ្យក្រុមចំនួន ៩១ប្រកួតនៅ Premier League និងជួយឱ្យក្រុមឈ្នះជើងឯក UEFA Champions League ឆ្នាំ ២០១៩ ដោយស៊ុតបញ្ចូលទី ១គ្រាប់ ពេលលេងទតល់នឹងក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រ កាលពីជំនាន់នោះ។

វត្តមានរបស់ Havertz នឹងជួយពង្រឹងប្រព័ន្ធប្រយុទ្ធរបស់កាំភ្លើងធំឱ្យកាន់តែមុតស្រួច ខណៈលោក Mikel Arteta កំពុងពង្រឹងក្រុម Arsenal ត្រៀមលេង UEFA Champions League នារដូវកាលថ្មី ក្រោយខកខានលេងពាននេះអស់រយៈពេល ៦ ឆ្នាំមកហើយ។ ទន្ទឹមនឹងនេះដែរ ក្លិបកាំភ្លើងធំ Arsenal ក៏ទើបតែដាក់សំណើដេញថ្លៃជាលើកទី ៣ សម្រាប់ប្រធានក្រុម West Ham United ខ្សែបម្រើអង់គ្លេស Declan Rice ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១០៥ លានផោនផងដែរ៕

Mikel Arteta និង Rice
Mikel Arteta និង Rice

ប្រភព៖ BBC 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត