អាជ្ញាធរជាតិព្រះវិហារ ផ្អាកជាបណ្ដោះអាសន្នការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ
យិត​​ ស្រីល័ក្ខ
26 កញ្ញា 2023 05:15 AM

រាជធានីភ្នំពេញ៖​ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីជូនដំណឹងពីការផ្អាកជាបណ្ដោះអាសន្នការ ចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។​​​ នេះបើយោងតាមការឱ្យដឹងពីក្រសួងកាលថ្ងៃទី២៥កញ្ញាមិ្សលមិញ...។  

អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា​​​ ការផ្អាកជាបណ្ដោះអាសន្នការចូលទស្សនា រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ ក្នុងឱកាសនៃការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក​​នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:០០នាទី ដល់១២:០០នាទី។​​ អាស្រ័យហេតុនេះ សូមគ្រប់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ-បរទេស និងសាធារណជនទាំងអស់ មេត្តាចូលរួមសហការ និងជ្រាបជាព័ត៌មាន។

គួរបញ្ជាក់ផងដែរថា​​​ កាលពីថ្ងៃទី១៧​​​ ខែកញ្ញា ឆ្នាំ២០២៣ ប្រាសាទកោះកោះកេរ ដែលជា(អតីតរាជធានីលិង្គបុរៈ[ឆោកគ៌គ្យរ=អានថាឆោកគគីរ]) មានទីតាំងស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ៦០គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ ជាទីតាំងអតីតរាជធានី របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២) ត្រូវបានអង្គការ UNCESCO ប្រកាសដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត