រន្ធត់ណាស់..! រថយន្តដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ចូលប្រឡាយទឹក បណ្ដាលឱ្យមនុស្ស១០នាក់ ស្លា.ប់ និងរងរ.បួ.ស
យិត​​ ស្រីល័ក្ខ
25 កញ្ញា 2023 07:00 AM

ខេត្តព្រៃវែង៖ រថយន្តសាំយ៉ុងមួយគ្រឿង ដែលដឹកអ្នកដំណើរធ្វេសប្រហែសមិនប្រយ័ត្ន ធ្លាក់ចូលប្រឡាយទឹកបណ្ដាលឱ្យមនុស្សស្លាប់ចំនួន៥នាក់ និងរងរបួសស្រាលចំនួន៥នាក់​​ កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង...។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AB១១៩៤ បើកបរដោយបុរសឈ្មោះ យ៉ង់ យ៉ន ដឹកអ្នកដំណើរមកពីចូលរួមពិធីមង្គលការគេនៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លុះមកដល់ចំណុចកើតហេតុ ផ្លូវកោងរថយន្ដក៏ជ្រុលចង្កូតធ្លាក់ចូលប្រឡាយទឹកបណ្ដាលឱ្យមានមនុស្សស្លាប់៥នាក់ និងរងរបួស៥នាក់។ ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់​​ និងរងរបួសទាំងនោះរួមមាន៖ ទី១. ឈ្មោះ ហាយរតនា ភេទស្រី អាយុ៣៥ ឆ្នាំ, ទី២.ឈ្មោះ លាង ស្រីណាក់ ភេទស្រី អាយុ២២, ទី៣. ឈ្មោះ សៀត សាមៃ ភេទស្រី អាយុ៣២ឆ្នាំ, ទី៤. ឈ្មោះ ម៊ើលអ៊ី ភេទស្រី អាយុ៣៦, ទី៥. ឈ្មោះ យ៉ង់ យ៉ន ភេទប្រុស អាយុ៣៩ឆ្នាំ ជាបើកបររថយន្ដ អ្នកទាំងប្រាំស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍។

ចំណែកទី៦. ឈ្មោះ មាន យ៉េត ភេទស្រី អាយុ៤០ឆ្នាំ, ទី៧. ឈ្មោះ រឹម ព្រង ភេទស្រី អាយុ៣៤ឆ្នាំ, ទី៨. ឈ្មោះ នី ស្រីអូន ភេទស្រី, ទី៩. ឈ្មោះ នីស្រីសរ ភេទស្រី, និងទី១០. ឈ្មោះ មាស មឿន ភេទស្រី អាយុ៤០ឆ្នាំ​​​​ អ្នកទាំងប្រាំរងរបួសស្រាល។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្លាំងនគរបាលស្រុកបាភ្នំ បានប្រគល់សាកសពទាំង៥នាក់ ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី រីឯនាក់រងរបួសទាំង៥នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត