គេគ្រោះថ្នាក់ចរាចរសោះ អ្នកក្លាហានពីរក្រុមជួយឈឺឆ្អាលក្លាយជាហិង្សា សមត្ថកិច្ចផ្ទុះ.អា.វុ.ធជាច្រើនគ្រាប់បង្ក្រាប
R
Rorn Phork
16 សីហា 2023 12:00 PM

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា ​ ស្រាប់តែ​មាន​ភាគី​២​ក្រុម​ទៀត​ឈ្លោះប្រកែក​គ្នា​បង្ក​ហិង្សា​វាយដំ​ផ្អើល​សមត្ថកិច្ច​ រហូតផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ​ និង​ឃាត់​ក្រុម​បង្ក​ចំនួន​៣​នាក់​យក​ទៅសួរនាំ ខណៈហេតុការ​ណ៍​នេះ កើតឡើងវេលា​ម៉ោង​៣ៈ៣០​នាទីព្រឹក​ថ្ងៃ​ទី​១៦ ​ ខែសីហា​ ឆ្នាំ​២០២៣​ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​​ ជាប់​របង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ...។

​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ កណ្តាល ​1AG-5749 ជិះ​​គ្នា​៣​នាក់ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ជិះ ដោយ​ស៊ី​ញ៉ូ​ឆ្វេង​បម្រុង​ឆ្លងផ្លូវ ស្រាប់តែ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1GI-8447 ​ជិះ​គ្នា​២​នាក់ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ​ ជាន់​ហ្វ្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០២២ ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ​និង​ស្រាល​២​នាក់ ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ ហើយ​សមត្ថកិច្ច​បាន​បាញ់ថ្នាំ​យក​ម៉ូតូ​ដាក់​អែប​ខាង​ភ្លាម​ៗ។ ខណៈ​ពេល​នគរបាល​ប៉ុស្តិ៍​យក​ម៉ូតូ​២​គ្រឿង​ដាក់​អែប​ខាង​ ដើម្បី​សម្រួល​ចរាចរណ៍​តាម​ដងផ្លូវ ស្រាប់តែ​ភាគី​ទាំងពីរបាន​ជជែក​យក​ត្រូវ​រៀង​ៗ​ខ្លួន។

​ពេល​នោះ​មាន​យុវជន​២​ក្រុម​ទៀត ​បាន​មក​ជជែក​ជាមួយ​ និងដោះ​ខ្សែក្រវាត់​បម្រុង​វាយ​គ្នា​ ក៏​ជិះ​ម៉ូតូ​ចេញពី​កន្លែង​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​បាត់​ហើយ ក៏​លេច​ក្រុម​ពួក​ផឹកស៊ី​នៅ​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​បាន​ដេញ​វាយ​គ្នា​ផ្អើល​ពេញ​ផ្លូវ​ធ្វើ​ឱ្យ​នគរបាល​ប៉ុស្តិ៍​ដែល​កំពុង​តែ​សម្រួល​ចរាចរណ៍ ​ឃើញ​ហិង្សា​វាយ​គ្នា​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ក៏បាន​ផ្ទុះអាវុធ​គំរាម​ជិត​១០​គ្រាប់​ឃាត់​បាន​មនុស្ស​៣​នាក់​ និង​ម៉ូតូ​២​គ្រឿង​ ។ ក្រោយ​ពេល​កើត​គ្រោះថ្នាក់​ចរាចរណ៍​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ ចំណែក​ករណី​ហិង្សា​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​បន្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត