អ្នកគាំទ្រព្រួយបារម្ភ ខណៈប្រទះឃើញរថយន្តតារារ៉េប វណ្ណដា ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ
អុន សម្ផស្ស
27 កក្កដា 2023 05:00 AM

សិល្បៈ៖ មហាជនអ្នកគាំទ្រជាច្រើនកំពុងតែព្រួយបារម្ភជាខ្លាំងពីសុខទុក្ខកំពូលតារារ៉េបលោក ម៉ាន់ វណ្ណដា បន្ទាប់ពីឡានដែលតារាចម្រៀងរូបនេះប្រើប្រាស់ពាក់ស្លាកលេខ កម្ពុជា BOK.KALO បានជួបគ្រោះថ្នាក់នៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង នាយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣..។

យោងតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញមានបុរសម្នាក់បើករថយន្តសេរី ទំនើប Ford EVEREST ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជាBOK.KALO ក្នុងគោលបំណងវ៉ាឡានមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ២AJ-៤៦៨១ ស្រាប់តែវ៉ាមិនផុតអកហ្សឺអ្វីមួយ រថយន្ដ Ford EVEREST ក៏បានងាកចូលវិញបុកជាមួយរថយន្តហាយឡែនឌ័រ អូសគ្នាចូលមកមុខផ្ទះប្រជាពលរដ្ឋតែម្តង។ ហេតុការណ៍នេះកើតឡើងស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង ១០:១០នាទីយប់។ ក្រោយកើតហេតុភាគីទាំងសងខាងចរចាគ្នាដោះស្រាយបញ្ចប់រឿងនៅនឹងកន្លែង។ ដោយឡែកគេក៏នៅមិនទាន់ដឹងអត្តសញ្ញាណអ្នកបើករថយន្តដែលពាក់ស្លាកលេខ  កម្ពុជា BOK.KALO នៅឡើយនោះទេ។ តែមហាជនជាច្រើនបានបង្ហាញការព្រួយបារម្ភដោយគ្រប់គ្នាសុទ្ធតែដឹងថា ឡានមួយគ្រឿងនេះជារបស់កំពូតារ៉េប វណ្ណដា គ្រាន់តែមិនច្បាស់ថាលោកមានវត្តមានជិះលើឡាននោះ ឬទេ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត