វៃហាំង និងយូប៊ីន ពោលអរគុណអ្នកគាំទ្រ ក្រោយទទួលបានពាន Asia Top Award 2023 នៅក្រៅប្រទេស
អុន សម្ផស្ស
03 កក្កដា 2023 06:00 AM

សិល្បៈ៖ បើកទំព័រខែថ្មីភា្លម តារាសម្តែងកម្ពុជាដ៏មានប្រជាប្រិយ លោក ខាត់ វៃហាំង និងកញ្ញា ស៊ីន យ៉ូប៊ី បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ក្រោយអ្នកទាំងពីរដឹកដៃគ្នាទៅទទួលពាន Asia Top Award 2023 នៅប្រទេសថៃ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ...។ 

Asia Top Award 2023
Asia Top Award 2023

យ៉ាណាមិញ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមិនសរសើរមិនបាននោះ គឺកំពូលតារាលំដាប់ប្រទេសទាំងពីររូបនេះ ទៅដល់ទីណាក៏មិនចោលភាពជាខ្មែរដែរ។ ជាក់ស្តែង ក្នុងកម្មវិធីទទួលពានរង្វាន់ដ៏ធំក្រោមក្រសែភ្នែកមហាជនជាច្រើន ស្រីស្រស់ យូប៊ីន បានតុបតែងខ្លួនបែបតំណាងកម្ពុជាតែម្ដង ដោយនាងបានប្រើប្រាស់រ៉ូបវែងអូសដី មានរំលេចក្រឡាគោមតំណាងហូលខ្មែរ អមជាមួយគ្រឿងអលង្ការធ្វើជារាងព្យញ្ជនៈ លេខ និងស្រះខ្មែរទាំងអស់ ដែលមើលទៅពិតជាក់ទាក់ទាញយ៉ាងខ្លាំង។ បន្ថែមលើនេះ បើតាមការផុសរបស់លោក វៃហាំង នាយប់ថ្ងៃដដែលក្រោយបញ្ជប់កម្មវិធី លោកបានពោលពាក្យអរគុណទៅដល់អ្នកគាំរបស់អ្នកទាំងពីរជាខ្លាំង និងមានអត្ថន័យយ៉ាងដូច្នេះថា៖« ទាំងនេះ បានមកពីអ្នកគាំទ្រទាំងអស់គ្នា អគុណដែលបានផ្ដល់កម្លាំងចិត្តឱ្យពួកយើង We got popular actor and actress from Asia Top Award 2023 »

Asia Top Award 2023
Asia Top Award 2023

គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទ្បើយ ដែលគូស្នេហ៍សិល្បៈវ័យក្មេងរូបនេះ បានដឹកដៃគ្នានាំភាពជាខ្មែរទៅទទួលយកពានរង្វាន់ធំៗនៅក្រៅប្រទេសនោះឡើយ។ ជាក់ស្តែង យោងតាមការប្រកាសពីទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវិធីពានរង្វាន់ K Beauty Awards 2022 តារាសម្តែងលោក ខាត់ វៃ ហាំង និង កញ្ញា ស៊ីន យូប៊ីន ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់ផ្នែក តារាសម្ដែងប្រុសអន្តរជាតិ និងតារាសម្ដែងស្រីអន្តរជាតិ។ ដោយកម្មវិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ កាលពីខែធ្នូ ឆ្នាំ២០២២ នាពេលកន្លងមកផងដែរ...៕

K Beauty Awards 2022 
K Beauty Awards 2022 
Asia Top Award 2023
Asia Top Award 2023
Asia Top Award 2023
Asia Top Award 2023
K Beauty Awards 2022 
K Beauty Awards 2022 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត