ស៊ីន យូប៊ីន នាំមោទកភាពមកកម្ពុជាសារជាថ្មី ក្រោយបង្ហាញសិល្បៈវប្បធម៌ខ្មែរលើទស្សនាវដ្ដីបរទេស
អុន សម្ផស្ស
15 មីនា 2023 08:45 AM

សិល្បៈ៖ តារាសម្ដែងស្រីវ័យក្មេងរបស់កម្ពុជា កញ្ញា ស៊ីន យូប៊ីន ដែលមានកេរ្តិ៍ឈ្មោះល្បីសុសសាយទាំងក្នុង និងក្រៅប្រទេស ដោយតែងតែងបង្ហាញវត្តមានក្នុងកម្មវិធីសិល្បៈក្រៅប្រទេសជាច្រើនដោយតុបតែងខ្លួនបែបខ្មែរផងនោះ បានធ្វើឱ្យមហាជនពោលពាក្យសរសើរជាថ្មីម្ដងទៀត ខណៈនាងបានបង្ហាញខ្លួនក្នុងទស្សនាវដ្ដីបរទេសអមជាមួយនៅសិល្បៈវប្បធម៌ខ្មែរ។

ជាតា​រា​ដែលដែលកំពុងមានប្រជាប្រិយ ស្រី​ស្រស់ ស៊ី​ន យូ​ប៊ី​ន បាន​ឈាន​មួយ​ជំហាន​ថ្មី​មួយទៀត​នៅ​ក្នុង​ការ​នាំ​យក​សិល្បៈ​វប្បធម៌​របស់​កម្ពុជា ទៅ​កាន់​ឆាក​អន្តរជាតិ​តាម​រយៈ​ទស្សនាវដ្តី​លំដាប់​ពិភពលោក។ តារាសម្តែងស្រីរូបនេះបាន​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំងក្នុង​នាម​ជាតា​រា​ខ្មែរ​ទី​១ ដែល​បាន​បង្ហាញ​វត្ត​មាននៅ​លើ​គម្រប​មុខ(COVER) សម្រាប់​ទស្សនាវដ្តី​លំដាប់ថ្នាក់​ពិភពលោក​នៅ ​ឆ្នាំ​២០២៣​នេះ​។

ជាមួយនឹង​កិត្តិយស និង​មោទនភាព​នេះកញ្ញាបានបញ្ជាក់ប្រាប់នាក់គាំទ្រថា ៖ « តាមសន្យា នេះគឺជាការឈានមួយជំហានទៀតក្នុងការនាំសិល្បៈវិប្បធម៌ដ៏ស្រស់ផូផង់របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិដូចដែលyubin ធ្លាប់បានសន្យាហ្វេនៗ Yubin មានកិត្តយសដែលបានបង្ហាញខ្លួនព្រមជាមួយនិងវិប្បធម៌ដ៏ផូផង់របស់កម្ពុជានៅលើ cover របស់ HARPER’SBAZAAR 3-2023 ទៅកាន់ពិភពលោក»

បើតាមសារដដែលនោះ តារាស្រីរូបនេះបានបន្ថែមថា concept របស់ HARPER'S BAZAAR គឺ Business Fashion in the Dawn of Metaverse ហេតុដូច្នេះហើយទើបកញ្ញាមិនអាចគ្រងឈុត និងមកុដពេញលេញបាន។ ប៉ុន្តែកញ្ញាបានព្យាយាមអស់ពីលទ្ធភាពក្នុងការចរចាបញ្ចូលរូបភាពមួយសន្លឹកនេះទៅក្នុងការថតលើកនេះហេតុដូច្នេះកញ្ញាសង្ឃឹមថាប្រជាជនកម្ពុជា និងពេញចិត្តហើយចូលរួមសាទរជាមួយការបង្ហាញវប្បធម៌ខ្មែរយើង។

គួរបញ្ជាក់ថា នេះ​មិនមែន​ជា​លើក​ទី​១ ​ទេសម្រាប់​តារា​សម្តែងស្រីឆ្នើមរូបនេះ ដោយ​ពេល​​កន្លង​មកនាង​ក៏​ធ្លាប់​បង្ហាញ​វត្ត​មាននៅ​ក្នុង​ការ​ដើរ​ម៉ូត​នៅ​លើ​ឆាក​លំដាប់​ពិភពលោក​នេះ​ផង​ដែរ​។ ដោយ​កាលពីដើម​ឆ្នាំ​២០២៣​នេះ ស៊ី​ន យូ​ប៊ី​ន បាន​ទៅ​ចូលរួម​ដើរ​ម៉ូត​នៅ​ក្នុង​កម្មវិធី «Christian Dior haute couture spring/summer 2023» ដែល​ប្រជុំ​ដោយ​តារា​ល្បី​ៗ​លំដាប់​ពិភពលោក មក​ជុំ​គ្នា​បង្ហាញ​នូវ​សមិទ្ធផល​ថ្មី​ជា​ច្រើន​ទៀត​​នៅក្នុងប្រទេសបារាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត