ព្រំ សំណាង បង្កើតប្រវត្តិសាស្ត្រមិនដែលចាញ់សោះ នៅ១ត្រីមាស​ឆ្នាំ២០២៣
R
Rorn Phork
03 កក្កដា 2023 05:00 AM

(គុនខ្មែរ)៖ ក្រោយផ្តួលកីឡាករជើងខ្លាំងញូសេលែន ដានីញ៉ែល ជែម ឱ្យបោះបង់ការប្រកួតត្រឹមទឹកទី៣ កីឡាករព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដែលមិនដែលស្គាល់ការបរាជ័យ រយៈពេល១ត្រីមាសពេញ ​សម្រាប់ឆ្នាំ២០២៣ ទាំង​ប្រ​កួ​ត​មិ​ត្ត​ភា​ព ដណ្តើមខ្សែក្រវាត់នៅឆាកអន្តរជាតិនានា...។

បើនិយាយពីការប្រកួតដើមឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានធ្វើព្យុះភ្លៀងពេញសង្វៀនក្នុងស្រុក និងការដណ្តើមបានខ្សែក្រវាត់គុនខ្មែរនៅប្រទេសថៃពីសង្វៀនខ្នាតអន្តរជាតិមួយប្រចាំប្រទេសថៃ គឺថៃហ្វៃត៍ រហូតសង្វៀនប្រដាល់មួយនេះលែងហ៊ាននាំយកកីឡាករគុនខ្មែរឡើងប្រកួតតទៅទៀតខ្លាចបាក់មុខ បន្ទាប់ពីកីឡាករកម្ពុជា២រូប ដណ្តើមបានជ័យជម្នះត្រចេះត្រចង់ ខណៈជនបរទេសមួយចំនួន បានដឹងថា មរតកក្បាច់គុនដែលពួកគេហ្វឹកហាត់នៅប្រទេសថៃ ជាក្បាច់គុនដើមមកពីប្រទេសកម្ពុជា។ ងាកមកមើលកីឡាករជើងខ្លាំងរបស់កម្ពុជា សម័យបច្ចុប្បន្នឯណេះវិញ កីឡាករព្រំ សំណាង បានផ្តួល​ជើង​ខ្លាំង​ថៃ សាម៉ីបានចាមេកឱ្យសន្លប់នៅទឹកទី២ នៅសង្វៀនទទក, ផ្តួលជើងខ្លាំងថៃ ប៊ន ស៊ីតមុនឆៃ ត្រឹមទឹកទី១, ផ្តួលកីឡាករអង់គ្លេស​ ថូម៉ា​ស ​ដោ​យប្រើពេលត្រឹម២នាទីក្នុងទឹកទី១ នៅសង្វៀនថៃហ្វៃត៍ដណ្តើមខ្សែក្រវាត់, ផ្តួលកីឡាករថៃ ស៊ីងនុម នៅទឹកទី២, ផ្តួល កីឡាករ ហ្វែ ដាវហ្សូន​ នៅស​ង្វៀ​​នថៃហ្វៃត៍ នៅទឹកទី១, ឈ្នះជើងខ្លាំងភូមា ទុន ទុនមីន នៅព្រឹត្តិការណ៍ស៊ីហ្គេម, ឈ្នះពិន្ទុកីឡាករអ៊ីរ៉ង ម៉ាស៊ូត និងផ្តួលកី​ឡា​ក​រ​ញូ​សេលែន កាលពីម្សិលម៉ិញ​នេះផងដែរ។

តាមរយៈការផ្តួលដៃគូជាបន្តបន្ទាប់នេះ កីឡាករ ព្រំ សំណាង ធ្លាប់ឱ្យ SBM News ដឹងថា នេះជាជោគជ័យមួយដែ​ល​​ខ្លួ​នមិ​​ន​ដែលស្រម៉ៃ ក្រោយអាជីពមួយនេះស្ទើរធ្លាក់​ដល់ចំណុចសូន្យទៅហើយ​។ កីឡាករ ព្រំ សំណាង ជាអ្នកប្រ​ដា​ល់​​ចិត្ត​​ធំ មិន​ចេះ​​​​ខ្លាច មិនចេះ​ញញើត ព្រមទាំង​ចូល​វាយ​មិនចេះ​បន្ធូរដៃ​ឱ្យ​ដៃគូ​នោះឡើយ។ គួររម្លឹកថា កីឡាករ ព្រំ សំណាង មួយរយៈ​ពេ​​លនៃការប្រមូលផ្ដុំហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ ត្រូវបានគេកត់សម្គាល់ឃើញថា សមត្ថភាពរីកចម្រើនខ្លាំង ដ្បិត​ថា​យឺតបន្តិចមែន ប៉ុន្តែកណ្ដាប់ដៃរបស់គេធ្ងន់ល្អណាស់ និងមានអាវុធជង្គង់បោះចេញមួយៗធ្ងន់តែម្ដង...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត