Arsenal ដាក់សំណើលើកទី ៣ ថ្លៃកប់ពពកទៅកាន់ West Ham ដើម្បីនាំយក Declan Rice
Serichopon Ye
28 មិថុនា 2023 07:15 AM

(បាល់ទាត់)៖ យោងតាមសារព័ត៌មាន Sky Sports  ក្លិបកាំភ្លើងធំ Arsenal បានដាក់សំណើដេញថ្លៃជាលើកទី ៣ ក្នុងតម្លៃប្រមាណជាង ១០៥ លានផោន សម្រាប់ខ្សែបម្រើអង់គ្លេស Declan Rice ដែលជាប្រធានក្រុមញញួរធំ West Ham United  បន្ទាប់ពីក្រុមមានមូលដ្ឋានភាគខាងកើតទីក្រុងឡុងដ៍មួយនេះទើបតែបដិសេធសំណើដេញថ្លៃ ៩០លានផោន របស់ក្លិបមេឃខៀវ Manchester City ហើយចង់បានយ៉ាងហោចក៏ ១០០ លានផោនដែរ។

សំណើដេញថ្លៃរបស់ក្លិប Arsenal នឹងផ្តល់អោយ West Ham ១០០ លានផោនសម្រាប់ Declan Rice និង ៥ លានផោនបន្ថែមទៀត ប្រសិនបើកីឡាករអង់គ្លេសរូបនេះបង្ហាញទម្រង់លេងល្អ។ ជាមួយគ្នានេះដែរ ការដេញថ្លៃជាលើកទី ៣ របស់ក្លិប Arsenal នឹងក្លាយជាកំណត់ត្រាផ្ទេរខ្ពស់បំផុតរបស់ក្រុម បន្ទាប់ពីកាលពីឆ្នាំ ២០១៩ ក្រុមដឹកនាំដោយលោក Mikel Arteta បាននាំយកកីទ្បាករ Nicolas Pepe ក្នុងតម្លៃ ៧២ លានផោន។ គួររំលឹកថា សំណើលើកទី ២ របស់ក្លិប Arsenal បានផ្ដល់ជូនឱ្យក្លិប West Ham United ក្នុងតម្លៃ ៧៥លានផោន រួមទាំងប្រាក់បន្ថែម ១៥លានផោន (Add-ons) តែត្រូវក្រុមដឹកនាំដោយលោក David Moyes ច្រានចោលកាលពីសប្តាហ៍មុន៕

Nicolas Pepe 
Nicolas Pepe 

ប្រភព៖ Sky Sports

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត