រដ្ឋមន្ត្រីការបរទេសអាម៉េរិក បានទូរសព្ទទៅកូរ៉េខាងត្បូងដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិន
ហៀប ស៊ីថេត
24 មិថុនា 2023 01:00 PM

ក្រសួងការបរទេសកូរ៉េខាងត្បូងបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ទី២៤ខែមិថុនាថា រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីនខេន (Antony Blinken) បានហៅទូរសព្ទទៅកាន់សម្ព័ន្ធមិត្តដ៏ជិតស្និទ្ធិរបស់ខ្លួន គឺកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនកាលពីពេលថ្មីៗនេះ...។

លោក អាន់តូនី ប្លីនខេន (Antony Blinken)
លោក អាន់តូនី ប្លីនខេន (Antony Blinken)

សេចក្តីថ្លែងការណ៍បានបង្ហាញថា លោក ប្លីនខេន បានប្រាប់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ផាក ជីន (Park Jin) ថា លោកមានការសន្ទនាដ៏យូរ និងប្រកបដោយអត្ថន័យស្ថាបនាជាមួយភាគីចិន ហើយលោកប្លីងខេនថានឹងពន្យល់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ឱ្យបានលម្អិតជាងនេះតាមដែលអាចធ្វើទៅបាន ក្នុងពេលវេលាសមស្របណាមួយ។

លោក ផាក ជីន (Park Jin)
លោក ផាក ជីន (Park Jin)

ទន្ទឹមនឹងនេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងដែរថា លោក ប្លីនខេន និងលោក ផាក បានសម្រេចចិត្តបន្តទំនាក់ទំនងជាមួយប្រទេសចិន និងជំរុញទីក្រុងប៉េកាំងឱ្យដើរតួនាទីស្ថាបនា ផ្អាកការបង្កហេតុនានា និងឱ្យរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនដែលជាកន្លែងដែល លោក ប្លីនខេន បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) និងមន្ត្រីកំពូលផ្សេងទៀត ភាគីទាំងពីរបានព្រមព្រៀងគ្នាដើម្បីរក្សាស្ថិរភាពការប្រជែងគ្នាដ៏ខ្លាំងក្លារបស់ពួកគេ ដើម្បីកុំឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែបានបរាជ័យលើបញ្ហាសំខាន់ៗមួយចំនួន

លោក អាន់តូនី ប្លីនខេន (ឆ្វេង) និងលោក ស៊ី ជីនពីង
លោក អាន់តូនី ប្លីនខេន (ឆ្វេង) និងលោក ស៊ី ជីនពីង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត