មិត្តភក្តិ និងគ្រួសាររបស់កីទ្បាករ West Ham រងការវាយប្រហារពីអ្នកគាំទ្រ AZ Alkmaar ក្រោយបញ្ចប់ការប្រកួត
Serichopon Ye
19 ឧសភា 2023 11:00 AM

(បាល់ទាត់)៖ មិត្តភក្តិ និងគ្រួសាររបស់កីទ្បាករក្រុមញញួរធំ West Ham ត្រូវបានរងការវាយប្រហារពីសំណាក់អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ AZ Alkmaar នៅឯកីទ្បដ្ឋាន AZ Stadium ក្រោយក្រុមម្ចាស់ផ្ទះបរាជ័យជាលើកទីពីរ...។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (West Ham) ក្រោមការដឹកនាំដោយលោក ដាវីដ ម៉យ David Moyes បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ AZ Alkmaar ប្រកួតជើងទី២ វគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Europa Conference League ក្នុងលទ្ធផល ០-១ ខណៈលទ្ធផលសរុបទាំងពីរជើងគឺ ៣-១។ តាមរយៈលទ្ធផលខាងលើនេះក្រុម West Ham បានឈានទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣ របស់ទ្វីបអឺរ៉ុប Europa Conference League ដែលត្រូវជួបជាមួយក្រុមមកពីប្រទេសអ៊ីតាលី Fiorentina នៅថៃ្ងទី៧ ខែមិថុនា ឆ្នាំ២០២៣។ សម្រាប់ក្រុម West Ham គឺជាលើកដំបូងរបស់ពួកគេ ដែលបានឈានទៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី៣របស់អឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៧៦ មកម្ល៉េះ។

យ៉ាងណា ក្រោយបញ្ចប់ការប្រកួតរវាងក្រុមទាំងពីរខាងលើ អ្នកគាំទ្ររបស់ក្រុម AZ Alkmaar បានដើរសំដៅទៅកាន់កន្លែងអង្គុយទស្សនារបស់មិត្តភក្តិ និងក្រុមគ្រួសារកីទ្បាករ West Ham ដោយបានវាយប្រតាយប្រតប់គ្នា មុននឹងមានការសម្របសម្រួល និងចាប់បំបែកដោយភ្នាក់ងារក្រុមសន្ដិសុខនៅកីឡដ្ឋាន...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត