ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមកុំធ្វើដំណើរលើផ្លូវជាតិលេខ៤៥ អាជ្ញាធរប្រកាសបិទបណ្តោះអាសន្ន
អុន សម្ផស្ស
15 ឧសភា 2023 11:00 AM

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននូវកំណាត់ផ្លូវជាតិលេខ៤៥ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ចាប់ពីម៉ោង៨យប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃស្អែក...។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានគូសបញ្ជាក់ថា ដោយសារមានតម្រូវការជួសជុលកំណាត់ផ្លូវជាតិលេខ៤៥ (មហាវិថីរាម) ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដែលមានការផតស្រុតទំហំទទឹង៤ម៉ែត្រ និងបណ្តោយ៣០០ម៉ែត្រ ទើបរដ្ឋបាលខេត្តត្រូវធ្វើការកាយបកកៅស៊ូចាស់ AC កម្រាស់៧សង់ទីម៉ែត្រ រួចអ៊ុតកៅស៊ូ AC ថ្មី។ ជាហេតុតម្រូវឱ្យអាជ្ញាធរមានការផ្អាកការធ្វើដំណើរមួយចំហៀងនៃផ្លូវ។ ដោយរដ្ឋបាលខេត្តបានអះអាងថា៖ « ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ននូវកំណាត់ផ្លូវជាតិលេខ៤៥ ដោយបិទផ្លូវផ្នែកម្ខាងនៃផ្លូវ (ផ្លូវ Two ways) ដោយផ្នែកម្ខាងទៀតអាចធ្វើចរាចរណ៍បានជាធម្មតា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត