ក្រោយតន់ ចន្ទសីម៉ា ចេញមុខបកស្រាយរឿងប្រើពាក្យជេរអ្នកគាំទ្រ មហាជនរិះគន់កាន់តែខ្លាំង
អុន សម្ផស្ស
3 ឆ្នាំមុន

សិល្បៈ៖ បន្ទាប់ពីតារាចម្រៀងស្រីវ័យក្មេងប្រចាំផលិតកម្ម Galaxy Navatra ធ្វើការផុសសំណេរបកស្រាយបំភ្លឺនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ទៅលើការប្រើប្រាស់ពាក្យជេរប្រមាថក្នុងការខម្មិនឆ្លើយឆ្លងទៅអ្នកគាំទ្រ ដោយក្នុងន័យថា មិនមែនជាខ្លួននាងអ្នកសរសេរនោះទេ។ យ៉ាងណា មហាជនផ្ទុះការរិះគន់កាន់តែខ្លាំង នឹងចាត់ទុកថា ការបកស្រាយនោះគ្រាន់ជាលេសដោះសារយករួចខ្លួន...។

មានមហាជនមិនតិចនាក់នោះទេ ដែលបានចែករំលែកវែកញែកជាខ្លាំងក្រោយពីបានឃើញហ្វេសប៊ុកផេកផ្លូវការរបស់តារាស្រីរូបនេះ ស៊ែរការផុសរបស់ អ្នកឧញ៉ា ឡេង ណាវ៉ាត្រា ដែលបានសរសេរសំណេរចោទប្រកាន់ទៅលើតារាចម្រៀងរ៉េបដ៏ល្បី លោក វណ្ណដា ថា បានប្រើប្រាស់ MMO (Make Money Online ឬអ្នករកស៊ីអនឡាញ) មកវាយប្រហារដល់ក្រុមហ៊ុនរបស់លោក។ បន្ថែមលើនេះ អ្នកឧញ៉ា ឡេង ណាវ៉ាត្រា ដែលជាអតីតពលករចំណាកស្រុករូបនេះ ក៏បានគាស់កកាយរឿងរ៉ាវ ក៏ដូចជាវីដេរអូររបស់តារាចម្រៀងរ៉េប វណ្ណដា មកបើកបង្ហាញព្រមទាំងដៀមដាមថា តារាចម្រៀងរូបនេះបង្ហាញលីអូឱ្យគេមើល! ហ្នឹងឬបង្ហាញវប្បធម៌ពីវប្បធម៌ខ្មែរ? ធ្វើឱ្យមហាជនអ្នកគាំទ្រតារាចម្រៀងប្រុសរូបនេះមិនពេញចិត្ត ព្រមទាំងបានចូលទៅខម្មិនដេញដោលនឹងគាស់កកាយរឿងរ៉ាវ ដែលអ្នកឧញ៉ារូបនេះធ្លាប់បានវិនិយោគកាប់បំផ្លាញព្រៃឈើនៅ «ភ្នំតាម៉ៅ» កាលពីអំឡុង ខែសីហា ឆ្នាំ២០២២ កន្លងទៅ ថាទើបជារឿងបំផ្លាញជាតិពិតប្រាកដ។

ដោយសារតែមូលហេតុនេះ ធ្វើឱ្យតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ជ្រកក្រោមទ្រនំផលិតកម្មមួយនេះនៅមិនសុខធ្លោយពាក្យខម្មិនឆ្លើយឆ្លងទៅកាន់អ្នកលេងក្នុងបណ្តាញសង្គមម្នាក់ ទាំងសម្តីមិនសមរម្យយ៉ាងដូច្នេះថា៖ « អាសម្ដីឆ្កែ ហើយខួរឆ្កែ ខួរក្បាលហែង[..]គិតឃើញតែរឿងខុសចឹងហា»។ ក្រោយមកមិនបានប៉ុន្មាននាទី សីម៉ា ក៏បានផុសសំណេរមួយបន្ថែមក្នុងន័យថា នាងមិនបានដឹងពីរឿងពាក្យខម្មិន មិនសមរម្យនោះទេ ដោយតារាស្រីរូបនោះរៀបរាប់ថា៖« ជម្រាបជូនពុកម៉ែបងប្អូន សូមអធ្យាស្រ័យមានអ្នកយក Page របស់ខ្ញុំទៅ Commnets ដោយប្រើប្រាស់ភាសាមិនសមរម្យនោះ មិនមែនជាសំដីរបស់នាងខ្ញុំឡើយ។ សុំមេត្តាពុកម៉ែបងប្អូនយោគយល់ »។

គួរបញ្ជាក់ថា ទោះបីជាមានការស្រាយបំភ្លឺ នឹងសូមការអធ្យាស្រ័យពីអ្នកគាំទ្រក្ដី តែមហាជននៅតែមិនអស់ចិត្តព្រមទាំងផ្ទុះការរិគន់កាន់តែខ្លាំង ដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថា ផេករបស់នាងមាន(ប្លូធីក)ហេតុអ្វីបានជាគេចូលប្រើស្រួលៗម៉្លេះ។ ដោយក្នុងនោះ មហាជនថាខ្លះថា៖ «official page មួយទាំងមូលឱ្យគេយកប្រើស្រួលៗម៉្លេះ?» ខ្លះទៀតថា «ក្រមុំGrade A ជេឈ្ងុយសាហាវ» ទន្ទឹមនឹងនោះមានខមមិនមួយបានចោតជាសំណួរថា៖ «បើមិនមែនសីម៉ាមានតែមេសីម៉ា? បើថា page admin កាន់ចុះគណនីផ្ទាល់ខ្លួនអ្នកណាកាន់បើឃើញឆ្លើយតបគេឈ្លើយដូចតាក្នុងផេកដែរណឹង» រីឯខ្លះថា៖«page idol ខ្ញុំពេលជេប្រមាថគេគឺមានន័យថាគេ Hacked ប៉ុន្តែបើឃើញពាក្យសម្តីទន់ភ្លន់ពីរោះពិសាគឺជាពាក្យពិតរបស់គាត់មិនមាននរណាម្នាក់ចូលHackedទេ»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត