ឥទ្ធិពលថ្នាំញៀន..! បុរសជនជាតិវៀតណាមម្នាក់សង្ស័យបែកថ្នាំ យកកាំ.បិ.ត.តាំ.ង.តោ.អា-ក.ស.ម្លា.ប់.ខ្លួន
អាន ប៊ុនរ័ត្ននៈ
27 មេសា 2023 06:00 AM

រាជធានីភ្នំពេញ៖ ជនជាតិវៀតណាមម្នាក់ ត្រូវបានអាជ្ញាធរដាក់ការសង្ស័យថា បែកថ្នាំ ដោយបានយកកាំបិតតាំងតោអាករសម្លាប់ខ្លួនតែមិនបានសម្រេច បណ្ដាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុចយឿត្រីជាប់ស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ...។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសខាងលើដៃមានកាន់កាំបិតតាំងតោ សង្ស័យតែបែកថ្នាំខ្លាំងដើរលើផ្លូវក្នុងអារម្មណ៍រវើរវាយ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកអន្តរាគមន៍ លុះបានមួយសន្ទុះក្រោយមក សមត្ថកិច្ចមិនទាន់មកដល់ផង បុរសខាងលើបានយកកាំបិតតាំងតោដែលកាន់នៅនឹងដៃមកអា-កខ្លួនឯង បណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។

បើតាមការបញ្ជាក់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្បែរនោះ ឱ្យដឹងថា បុរសដែលអា-កខ្លួនឯងនេះ គឺជា ជនជាតិវៀតណាម និងជាកម្មករលើកត្រីនៅទីតាំងយឿខាងលើនោះ។ គេតែងសង្កេតបុរសនេះ ប្រើប្រាស់ថ្នាំញៀនញឹកញាប់ ហើយតែងតែបែកថ្នាំរបៀបនេះដែរ ប៉ុន្តែមិនធ្ងន់ធ្ងររហូតដល់ហ៊ានយកកាំបិតតាំងតោ មកអា-កសម្លាប់ខ្លួបបែបនេះឡើយ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំង និងបានខលទាក់ទងទៅរថយន្តមន្ទីរពេទ្យ ដើម្បីដឹកយកជនជាតិវៀតណាមខាងលើ ទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ៕ រាយការណ៍ដោយ៖ ឈិន សៀកឡេង

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត