វិញ្ញាសា​សម្តែង​​ថ្វាយគ្រូ ​ម្ចាស់​ផ្ទះ​កម្ពុជា​រំពឹង​ឈានដល់មេដាយមាស
R
Rorn Phork
27 មេសា 2023 05:30 AM

(ស៊ីហ្គេម)៖ វិញ្ញាសា​សម្តែង​​ថ្វាយ​បង្គំ​គ្រូ២ប្រភេទ ​ដែល​ម្ចាស់​ផ្ទះ​កម្ពុជា ​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ ​ពោល​គឺ​អាច​ឈាន​ដល់​វគ្គមេដាយ​មាស ក្នុង​ចំណោម​វិញ្ញាសា​១៩​ សម្រាប់​ប្រដាល់​គុន​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២...។

វិញ្ញាសាស​ម្តែង​ថ្វាយបង្គំគ្រូ ផ្នែកបុរស​របស់​​កម្ពុជា គឺ​ប្រកួត​ដោយ​កីឡាករ​ប្រដាល់ កាន់ ម៉េងហុង ដែល​រូប​គេ​ប្រកួត​តែ​សម្តែង​តែ​មួយ​​គត់។ ចំណែក​​វិញ្ញាសា​សម្តែង​នារី​របស់​កម្ពុជា​គឺ​​ដោយ​កីឡាការិនី ម៉ើយ ស៊ឹង។ ​ក្រៅ​ពី​ប្រកួត​វិញ្ញាសា​សម្តែង កីឡាការិនី​កម្ពុជា​រូប​នេះ​ត្រូវ​ប្រកួតវិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​​៥១​គីឡូ​ក្រាម​មួយ​ទៀត ហើយ​ជា​អត្តពលិក​កម្ពុជា​តែ​១​រូប​គត់​ដែល​​ប្រកួត​ពីរ​វិញ្ញាសា​ក្នុង​កីឡា​គុន​ខ្មែរ។

សម្រាប់​គុន​ខ្មែរ​មាន​ប្រទេស​​​៧បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​ក្នុង​​កីឡា​ស៊ីហ្គេម លើក​ទី​៣​២។ បើ​សម្លឹង​ទៅ​មើល ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងវៀតណាម ​មិន​សូវ​​​​មាន​ជំនាញ​​ខ្លាំង​ពីរបៀប​​ថ្វាយ​បង្គំគ្រូ​ទេ ប៉ុន្តែ​​ប្រទេស​ឡាវ​អាច​ចាត់​ទុក​ជា​ដៃ​គូ​ប្រជែង​មេដាយ​មាស​ដែរ ដោយសារប្រទេស​នេះ​ក៏​មាន​ក្បាច់​គុនមួយ​ឡាវ និង​មាន​របៀប​​ថ្វាយ​បង្គំ​​ច្រើន​របៀប​ដូច​កម្ពុជា​ដែរ។

ទោះ​ជា​យ៉ាង​ណា មុនចូល​រួម​ប្រកួតស៊ីហ្គេម ប្រទេស​នីមួយ​ៗ​សុទ្ធ​តែ​បាន​ហ្វឹក​ហាត់ និង​ត្រៀម​ខ្លួន​យ៉ាង​ល្អ ដូច្នេះ ​ក្នុង​នាម​ជា​ម្ចាស់​ក្បាច់​គុន​ខ្មែរ​មិន​ត្រូវ​មើល​ស្រាល​ដៃ​គូ​ប្រកួត​ឡើយ។ ការ​ប្រកួត​គុន​ខ្មែរ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​៦ ដល់​ទី​១១ ខែ​ឧសភា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត