
ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី បានឃាត់ខ្លួនមនុស្សចំនួន៤នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសង ជល់មាន់ នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០ៈ៤០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣...។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្រុមអ្នកលេងល្បែងស៊ីសង ជល់មាន់នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៩មេសា កម្លាំងជំនាញបានធ្វើការចុះបង្រ្កាបជនសង្ស័យចំនួន៤នាក់ ទី១-ឈ្មោះ ប៉ិល នាង ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិកំណប់ ,២ -ឈ្មោះ ទីវ ចក់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិព្រៃពង្រ អ្នកទាងពីរនៅឃុំរកាកោះ ស្រុកគងពិសី, ៣ -ឈ្មោះ លី ដែន ភេទប្រុស អាយុ២៧ឆ្នាំ ,៤-ឈ្មោះ វី វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ដែលពួកគេរស់នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ចំពោះ វត្ថុតាងដកហូតបានរួមមាន៖ មាន់ចំនួន២ក្បាល, កន្ត្រកដាក់មាន់ចំនួន១, ស្កុតសម្រាប់តខ្នាយមាន់ចំនួន១៧ដុំ, ម៉ូតូ៤គ្រឿង។ សូមបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងរួមជាមួយវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចំណាត់ការនីតិវិធីបន្ដ៕






