ហេតុផលមួយនេះ ធ្វើឱ្យ FFC សម្រេចចិត្តតែងតាំង ហ្វីឡិច ឌែលម៉ាស ជាគ្រូបង្គាលថ្មីទាំងដែល ហុងដា នៅកំពុងដឹកនាំ
Serichopon Ye
03 មេសា 2023 04:15 PM

(បាល់ទាត់)៖ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់កម្ពុជា ឬហៅកាត់ថា​ FFC បានប្រកាសតែងតាំងលោក ហ្វីឡិច ឌែលម៉ាស Félix Dalmás ជាគ្រូបង្គាលថ្មីក្នុងក្រុមជម្រើសកម្ពុជា ដែលនឹងទទួលបន្ទុកដឹកនាំក្រុមឈុតធំ និងឈុតយុវជនមួយចំនួន បន្ទាប់ពីលោក កៃស៊ូកិ ហុងដា Keisuke Honda ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នៅកម្ពុជា។

  លោក ហ្វីឡិច ឌែលម៉ាស Félix Dalmás  
  លោក ហ្វីឡិច ឌែលម៉ាស Félix Dalmás  

មែនទែនទៅ ចំពោះមូលហេតុដែលសហព័ន្ធបាល់ទាត់កម្ពុជា សម្រេចចិត្តតែងតាំងលោក ហ្វីឡិច ឌែលម៉ាស Félix Dalmás ជាគ្រូបង្គាលថ្មី ទាំងដែលលោក កៃស៊ូកិ ហុងដា Keisuke Honda ត្រៀមខ្លួនដឹកនាំក្រុមគោព្រៃកម្ពុជានៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ដោយសារតែកម្ពុជា ត្រូវការរៀបចំក្រុមឱ្យបានល្អបំផុត សម្រាប់ការប្រកួតអន្តរជាតិជាច្រើនរួមទាំងឈុតធំ និងឈុតយុវជន រួមមាន៖ ការប្រកួតជម្រុះ World Cup និងពានរង្វាន់ប្រចាំថ្នាក់អាស៊ាន និងអាស៊ីជាដើម។

គួរជម្រាបដែរថា លោក ហ្វីឡិច ឌែលម៉ាស Félix Dalmás ជាគ្រូបង្វឹកកម្ពុជាតែម្នាក់គត់ដែលធ្លាប់ដឹកនាំក្រុមគោព្រៃកម្ពុជាក្រោម២៣ឆ្នាំ ឆ្លងផុតវគ្គចែកពូល ស៊ីហ្គេមលើកទី៣០ ដែលធ្វើឡើងកាលពីឆ្នាំ២០១៩ ប៉ុន្តែគ្រានោះក្រុមជម្រើសជាតិកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៥៩ បន្ទាប់ពីទទួលរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល៤-៥ ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត