ផ្ទះពលរដ្ឋជិត៤០ខ្នងនៅស្រុកចំនួនពីរ នៃខេត្តបាត់ដំបងត្រូវ បំផ្លាញដោយសារភ្លៀងលាយឡំខ្យល់កន្ត្រាក់
យិត​​ ស្រីល័ក្ខ
3 ឆ្នាំមុន

ខេត្តបាត់ដំបង៖ ភ្លៀងធ្លាក់កក់ខែមួយមេ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នងនៅ ស្រុករតនមណ្ឌល និងស្រុកសំឡូត​ នៃខេត្តបាត់ដំបង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ 

អធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នងផ្ទះ ក្នុងឃុំចំនួន ០២ ទី១-នៅត្រង់ចំណុចភ្នំវែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ទី២-នៅចំណុចភូមិកណ្តាលស្ទឹង ឃុំអណ្ដើកហែប  ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង  ខូចខាតទាំងស្រុង​ និងរបើកដំបូលស័ង្កសីចំនួន ២៥សន្លឹក ។

ដោយទ្បែក លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះថ្នាក់ធម្មជាតិនេះរួមមាន៖ ភូមិអូរចេកក្រោមចំនួន ១១ខ្នង, ភូមិអូររអូរំចេកចេកលើ ១៩ខ្នង, ភូមិចម្លងរមាំងក្រោម ៤ខ្នង ។​ សូមបញ្ជាក់ថាករណីគ្រោះធម្មជាតិខាងលើនេះ  មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់អ្វីឡើយ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំឡូត និងស្រុករតនមណ្ឌលបានចុះធ្វើការត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕ រាយការណ៍ដោយ៖​ លោក​វិឆ័យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត