Man Utd នឹងបាត់បង់កីទ្បាករសំខាន់ម្នាក់ក្នុងជំនួបជាមួយ Real Betis ជើងទីពីរ នៅរាត្រីនេះ
Serichopon Ye
16 មីនា 2023 07:15 AM

(បាល់ទាត់) ក្លិបបិសាចក្រហម Manchester United នឹងអវត្តមានខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Antony ក្នុងការប្រកួតជើងពីរតទល់ក្លិប Real Betis នៅវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខណ្ឌ UEFA Europa League នាវេលាម៉ោង​(កម្ពុជា)១២:៣០​ រំលងអាធា្រត្រឆ្លងចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ 

Antony ដែលមានវ័យ ២៣ ឆ្នាំ បានខកខានក្នុងការហ្វឹតហាត់ជាមួយក្រុមកាលពីម្សិលមិញ ដោយសារមានបញ្ហាសុខភាព និងមិនមានឈ្មោះក្នុងបញ្ជីឈ្មោះកីទ្បាករទាំង ២១ នាក់ធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញទ្បើយ។

ក្រៅពីនេះកីទ្បាករ Anthony Martial ក៏អវត្តមានក្នុងការប្រកួតនេះ ខណៈដែលកីទ្បាករសំខាន់ៗផ្សេងទៀតរួមមាន Donny van de Beek, Christian Eriksen និង Alejandro Garnacho កំពុងមានបញ្ហារបួស។

គ្រូបង្វឹករបស់ក្លិបិសាចក្រហម Manchester United លោក Erik Ten Hag បានបញ្ជាក់ថាកីទ្បាករ Casemiro និង Bruno Fernandes នឹងវត្តមានក្នុងការប្រកួតផងដែរ។ គួរជម្រាបថាកាលពីប្រកួតជើងទីមួយនៅឯកីទ្បដ្ឋាន Old Trafford ក្លិបបិសាចក្រហម Manchester United បានយកឈ្នះលើក្លិប Real Betis រហូតដល់ ៤-១ ឯណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត