
(បាល់ទាត់)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានបន្តកាន់កាប់កំពូលតារាង La Liga ដោយរក្សាគម្លាតពីក្រុមលេខ២ អធិរាជ-ស Real Madrid រហូតដល់ប្រាំបួនពិន្ទុ គិតត្រឹមសប្តាហ៍ទី២៤នេះ...។

ក្រុម Barcelona ក្រោមការដឹកនាំរបស់លោក សាវី Xavi ទទួលបាន៣ពិន្ទុបន្ថែមយ៉ាងមានសារសំខាន់ ក្រោយពីយកឈ្នះលើក្រុម Valencia ក្នុងលទ្ធផល ១-០ នៅឯកីទ្បដ្ឋាន Camp Nou។ ចំណែក Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានស្មើ ០-០ ជាមួយក្រុម Real Betis ប៉ុណ្ណោះកាលពីយប់មិញ។ លទ្ធផលនេះ បានធ្វើឱ្យម្ចាស់ជើងឯក La Liga ២៦សម័យកាល FC Barcelona ដោយ៧ប្រកួតចុងក្រោយនៅក្នុងលីគ ឈ្នះ៦ និងចាញ់១ប្រកួត និងបានរក្សាគម្លាតពីក្រុមលេខ២ Real Madrid រហូតដល់ទៅ៩ពិន្ទុ នៅក្នុងការប្រកួតលីគសប្តាហ៍នេះ។ ក្រុម FC Barcelona កំពុងកាន់កាប់កំពូលតារាងក្របខណ្ឌ La Liga សប្តាហ៍ទី២៤ ដោយមាន៦២ពិន្ទុ ស្របពេលក្រុមលេខពីរ Real Madrid មាន ៥៣ពិន្ទុប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតលីគសប្តាហ៍ទី២៧ នៃក្របខណ្ឌ La Liga ក្រុម FC Barcelona នឹងត្រូវជួបជាមួយក្រុម Athletic Bilbao នៅឯកីទ្បដ្ឋាន San Mamés នាថ្ងៃទី១៣ ខែមីនា។ ចំណែក ឯក្រុមអធិរាជ-ស Real Madrid ត្រូវប្រកួតជាមួយក្រុម Espanyol នៅឯកីទ្បដ្ឋាន Santiago Bernabéu នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕





