FA បើកការស៊ើបអង្កេតជុំវិញមន្រ្តីក្រុម Arsenal និង Aston Villa បង្កឱ្យមានជម្លោះ កាលពីចុងសប្តាហ៍
Serichopon Ye
21 កុម្ភៈ 2023 08:15 AM

(បាល់ទាត់) សមាគមបាល់ទាត់អង់គ្លេស​ FA បានចាប់ផ្តើមបើកការស៊ើបអង្កេតជុំវិញការប្រកួត English Premier League ដែលក្លិបកាំភ្លើងធំ Arsenal បានយកឈ្នះលើ Aston Villa ក្នុងលទ្ធផល ២-៤ នៅឯកីទ្បដ្ឋាន Villa Park កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។

ហេតុការណ៍នេះកើតទ្បើងនៅពេលលោក Miguel Molina ជាអ្នកវិភាគរបស់ Arsenal និងលោក Victor Manas ជាជំនួយការគ្រូបង្វឹករបស់ Aston Villa បានបង្កឱ្យមានជម្លោះនៅចុងម៉ោងបញ្ចប់ការប្រកួតរវាងក្រុមអង់គ្លេសទាំងពីរនេះ។ លោក Victor Manas ត្រូវបានប្រទះឃើញថាមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការអបអរសាទររបស់លោក Molina ដែលបង្កឱ្យមានជម្លោះកើតទ្បើង។

យ៉ាងណាមិញសមាគមបាល់ទាត់អង់គ្លេស​ FA នឹងបើកការស៊ើបអង្កេតជុំវិញមន្រ្តីក្រុមទាំងពីរខាងលើនេះ ហើយអាចនឹងទទួលរងការពិន័យ ប្រសិនបើរកឃើញកំហុសទាំងនោះ។ ក្លិបកាំភ្លើងធំ Arsenal របស់លោក Mikel Arteta បានទ្បើងមកកាន់កំពូលតារាង English Premier League សាជាថ្មី ដោយមាន៥៤ពិន្ទ និងសល់ប្រកួតមួយទៀតក្នុងដៃ បន្ទាប់ពីក្រុមលេខពីរ Manchester City ប្រកួតស្មើគ្នា ១-១ ជាមួយនឹង Nottingham Forest កាលពីចុងក្រោយសប្តាហ៍មុនផងដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត