
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន សានីស្វីស ឌីស្ទ្រីប្យ៊ូសិន (ខេមបូឌា) ឯ.ក បានធ្វើសិក្ខាសាលាមួយ ស្តីពីការណែនាំអំពីផលិតផលកម្ចាត់មេរោគ Saniswiss Sanitizer Surfaces S2 Wipes ដែលជាផលិតផលថ្មីគ្មានសារធាតុអាល់កុល និងមានប្រសិទ្ធភាពកម្ចាត់មេរោគខ្ពស់។ សិក្ខាសាលានេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអគារវឌ្ឍនៈ កាពីតាល់។

Saniswiss គឺជាក្រុមហ៊ុនរបស់ប្រទេសស្វីស ដែលមានទីស្នាក់កណ្តាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ បច្ចុប្បន្នក្រុមហ៊ុន Saniswiss បានចែកចាយផលិតផលរបស់ខ្លួនជាង ៨០ប្រទេសហើយលើទូទាំងពិភពលោក រួមមានប៉ែកអាស៊ី និងអឺរ៉ុប ហើយខាងមន្ទីរពិសោធន៍នៅប្រទេសចិន ក៏ប្រើប្រាស់ផលិតផលនេះដែរ។ សានីស្វីសបង្កើតនូវផលិតផលដែលល្អ និងមានគុណភាពខ្ពស់ ថែមទាំងបានគិតគូរពីសុវត្ថិភាពអ្នកប្រើប្រាស់ និងអ្នកជំងឺ ហើយជាពិសេសគឺថែរក្សាបរិស្ថាន។
តាមរយៈ Zoom លោក Lawrence Kook អភិបាលនៃក្រុមហ៊ុនសានីស្វីសឌីស្រ្ទីប៊្យូសិនខេមបូឌា បានថ្លែងអំណរអរគុណពីចម្ងាយដល់ភ្ញៀវកិត្តិយសវិស័យសុខាភិបាល ដែលបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលានេះ រួមមាន៖ ផ្នែកទន្តពេទ្យ មន្ទីរពេទ្យ និងហ្វាម៉ាស៊ី។

លោក Lawrence Kook បានលើកឡើងថា៖ «Saniswiss Surfaces S2 Wipes ពិតជាមានភាពល្បីល្បាញណាស់ នៅអឺរ៉ុប និងអាស៊ី ក៏ប៉ុន្តែនៅកម្ពុជាទើបតែបានដាក់សម្ពោធនាថ្ងៃនេះទេ ដូច្នេះយើងនឹងណែនាំលោកអ្នកពីផលិតផលថ្មី និងផ្តល់នូវការសាកល្បងប្រើប្រាស់ ក៏ដូចជាទទួលបាននូវតម្លៃពិសេសផងដែរ»។
ស្របជាមួយគ្នានោះ លោក Raphael Angeprebay ប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ី បានឱ្យដឹងថា Sanitizer Surfaces S2 wipes ជាផលិតផល «2 in 1» ដែលមានមុខងារលាងសម្អាត និងកម្ចាត់រោគក្នុងពេលតែមួយ។ លោកបានលើកឧទាហរណ៍ថា ជាទូទៅយើងមិនអាចកម្ចាត់មេរោគបានទេ ប្រសិនបើផ្ទៃមិនស្អាត។ ដូច្នេះហើយ បើយើងប្រើតែអាល់កុលជូតមួយមុខ វាមិនមានប្រសិទ្ធភាពទេ បើផ្ទៃខាងលើមិនត្រូវបានសម្អាត ១០០ភាគរយ។ ធាតុផ្សំរបស់ Sanitizer Surfaces S2 គឺប្រឆាំងនឹងមេរោគបាក់តេរី និងផ្សិត ដោយមេរោគទាំងនោះនឹងអសកម្មក្នុងរយៈពេលត្រឹមតែ ៣០វិនាទីទេប៉ុណ្ណោះ។

លោក Raphael បានថ្លែងថា៖ «យើងមានទំនុកចិត្តលើផលិតផលនេះសម្រាប់ផ្នែកគ្លីនិកធ្មេញ ឬជំនាញវិជ្ជាជីវៈណាមួយ។ ផលិតផលនេះគឺគ្មានជាតិអាល់កុលទេ ហើយក៏គ្មាននិមិត្តសញ្ញាគ្រោះថ្នាក់ដែរ ពោលវាមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងអ្នកជំងឺ»។
យ៉ាងណាមិញ លោក សំប៊ូន សាមិត្ត អ្នកជំនាញបច្ចេកទេស និងសេវាកម្ម បានលើកឡើងថា ភាគច្រើននៃតំបន់ដែលមានការប៉ះពាល់ច្រើន គឺខ្វះចន្លោះនូវការកម្ចាត់មេរោគរហូតដល់ ៦០ភាគរយ នេះបើតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO)។ តំបន់ទាំងនោះមានដូចជា គ្រែ កុងតាក់ពន្លឺ ពូក កៅអីអ្នកជំងឺ តុដាក់អាហារ និងតុក្បាលគ្រែ ជាដើម។
យ៉ាងណាមិញ សិក្ខាសាលាសម្ពោធផលិតផលថ្មីនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្តពីក្រុមហ៊ុនសានីស្វីស ក្នុងការផ្ដល់នូវផលិតផលកម្ចាត់មេរោគដ៏ល្អបំផុតដល់អតិថិជនគ្រប់រូបក្នុងប្រទេសកម្ពុជា ដោយមិនមានផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ទូទៅ និងបរិស្ថាន។ ក្រុមហ៊ុនសានីស្វីស បាននិងកំពុងបោះជំហានឈានមុខគេនៅក្នុងវិស័យថែទាំសុខភាព និងឧស្សាហកម្ម ផ្នែកអនាម័យផងដែរ។
នៅចុងបញ្ចប់នៃកម្មវិធីក៏មាននូវការចាប់រង្វាន់ជូនអ្នកចូលរួមចំនួន ៥រង្វាន់ផងដែរ ដែលរង្វាន់នេះត្រូវបានផ្ដល់ជូនដោយលោក លឹម សាយជុង នាយកក្រុមហ៊ុន សានីស្វីស ឌីស្ទ្រីប្យ៊ូសិន (ខេមបូឌា) ឯ.ក៕









