ប្រាសាទ ដាវីន បញ្ជាក់ពេលវេលាច្បាស់ៗ នាំយកនៅភាពជោគជ័យមកកាន់ប្រទេសកំណើត
អុន សម្ផស្ស
04 កុម្ភៈ 2023 03:05 AM

(សិល្បៈ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល១សប្តាហ៍ពេញ នៅលើទឹកដីទីក្រុងឌូបៃ ទីបំផុត ប្រាសាទ ដាវីន បានបញ្ជាក់ប្រាប់អ្នកគាំទ្រហើយថានាងនឹងវិលត្រឡប់ មកកាន់មាតុប្រទេសវិញ ក្នុងវេលាម៉ោង១០:០៥នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈនេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ថាកម្មវិធី Universal Woman International 2023 បានបញ្ចប់ដោយរលូន និងបានរកឃើញម្ចាស់មកុដហើយ ដោយបានទៅលើបវរកញ្ញាមកពីប្រទេស Peninsula ខណៈបេក្ខភាពតំណាងជាតិកម្ពុជា អ្នកនាង ប្រាសាទ ដាវីន បានឈានចូលក្នុងវគ្គ Top5 របស់កម្មវិធីអន្តរជាតិដ៏ធំមួយនេះ និងទទួលបានជ័យលាភីលំដាប់រងទី៤

នេះជាមោទកភាពថ្មីម្ដងទៀតហើយ សម្រាប់វិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា ដែលដណ្តើមបានជ័យលាភីពីអន្តរជាតិមកជូនជាតិ និងសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីការរីក ចម្រើនលើវិស័យបរវកញ្ញានៅប្រទេសកម្ពុជាមួយកម្រិតទៀត។

សូមជម្រាបថា អ្នកនាង ប្រាសាទ ដាវីន ជាស្ត្រីមួយរូបតំណាងឱ្យស្ត្រីកម្ពុជាទូទាំងប្រទេស ដែលបានទៅចូលរួមប្រកួតកម្មវិធី Universal Woman International នៅទីក្រុង ឌូបៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅដោយមានស្ត្រីមកពី៥០ប្រទេសផ្សេងគ្នាចូលរួមក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត